ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចាត់វិធានការឆ្លើយតបទៅ ហ្វាំងឡង់ ចំពោះការចូលអង្គការណាតូ
តាមការអះអាងពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន, រុស្ស៊ីនឹងបង្កើតភូមិភាគយោធាថ្មីមួយ ដើម្បីពង្រឹងទីតាំងរបស់ខ្លួននៅជិតប្រទេសហ្វាំងឡង់ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តចូលអង្គការណាតូរបស់ទីក្រុងហែលស៊ិនគី។

លោកពូទីន បានធ្វើការកត់សម្គាល់បែបនេះ ក្នុងបទសម្ភាសជាមួយអ្នកកាសែតរុស្ស៊ីឈ្មោះ Pavel Zarubin ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី១៧ខែធ្នូ។ លោកបញ្ជាក់ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ទីក្រុង ហែលស៊ិនគី មិនដែលមានបញ្ហាណាមួយជាមួយទីក្រុងមូស្គូទេ ប៉ុន្តែឥឡូវនឹងមាន។
លោកបញ្ជាក់ថា “ពួកគេបានយក និងអូស ហ្វាំងឡង់ ចូលទៅក្នុងអង្គការណាតូ។ តើយើងមានជម្លោះជាមួយហ្វាំងឡង់ទេ? តាមពិតទៅជម្លោះទាំងអស់ រាប់បញ្ចូលទាំងធម្មជាតិនៃទឹកដីនៅពាក់កណ្តាលសតវត្សទី២០ផងដែរនោះ គឺត្រូវបានដោះស្រាយជាយូរណាស់មកហើយ។ រុស្ស៊ីពិតជាមិនមានជម្លោះទឹកដី ជាមួយរដ្ឋសមាជិកណាតូណាមួយឡើយ”។
ដើម្បីទប់ទល់នឹងការពង្រីកប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក, រុស្ស៊ីគ្រោងបង្កើតភូមិភាគយោធា Leningrad ថ្មី។ តាមឈ្មោះនេះ កងកម្លាំងថ្មី នឹងដាក់ឈរជើងនៅតំបន់ Leningrad ភាគពាយ័ព្យប្រទេស។

លើសពីនេះ លោកពូទីនបន្ថែមថា មុនពេលហ្វាំងឡង់សម្រេចចិត្តចូលរួមជាមួយណាតូ, ប្រទេសទាំងពីរបានរីករាយនឹងទំនាក់ទំនងដ៏ស្និទ្ធស្នាលបំផុត។ បញ្ហាតូចតាចតែមួយគត់ ដែលទីក្រុងមូស្គូនិងហែលស៊ិនគីធ្លាប់មានគឺ ជម្លោះអាជីវកម្មជុំវិញឧស្សាហកម្មកែច្នៃឈើ។
សូមបញ្ជាក់ជាថ្មី ប្រទេសហ្វាំងឡង់ បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការចូលរួមជាមួយអង្គការណាតូប៉ុន្មានខែបន្ទាប់ពីជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី ផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយក្នុងខែមេសាឆ្នាំនេះ ប្រទេសនេះបានក្លាយជាសមាជិកពេញសិទ្ធិនៃប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក។
កាលពីសប្តាហ៍មុន ទីក្រុង ហែលស៊ិនគី ថែមទាំងបានប្រកាសពីផែនការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (DCA) ជាមួយសហរដ្ឋអាមេរិកទៀតផង ដែលនឹងអនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោនឈរជើង ស្តុកទុកអាវុធ និងគ្រាប់រំសេវនៅក្នុងប្រទេស។ ក្រសួងការបរទេសហ្វាំងឡង់ និយាយថា ទីក្រុងហែលស៊ិនគី នឹងបើកតំបន់ចំនួន ១៥ទូទាំងប្រទេស ដែលក្នុងនោះ ទីក្រុងវ៉ាស៊ីនតោន នឹងត្រូវបានអនុញ្ញាតឲ្យចូល និងប្រើប្រាស់ដោយគ្មានការហាមឃាត់អ្វីទាំងអស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទើបចូលណាតូ, ហ្វាំងឡង់ ស្រាប់តែបញ្ជូនទាហានបន្ថែមទៅព្រំដែនជាប់ រុស្ស៊ី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


