ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ថា ដោយសារតែមហិច្ឆតារបស់ ណាតូ ទើបផ្ទុះសង្គ្រាម អ៊ុយក្រែន
លោក Hasto Kristiyanto អគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យតស៊ូឥណ្ឌូណេស៊ីដែលកំពុងកាន់អំណាច បាននិយាយប្រាប់សារព័ត៌មាន Sputnik ថា ជម្លោះនៅប្រទេសអ៊ុយក្រែនគឺផ្ទុះឡើង ដោយសារតែមហិច្ឆតារបស់អង្គការណាតូ ។

លោក Kristiyanto បាននិយាយថា “សម្រាប់ប្រទេសឥណ្ឌូណេស៊ី ការគោរពអធិបតេយ្យភាពរបស់ប្រទេសផ្សេង គឺជាគោលការណ៍គ្រឹះមួយនៃគោលនយោបាយការបរទេស ហើយវាក៏ជាមូលហេតុដែលយើងអាចយល់ពីស្ថានភាពរបស់រុស្ស៊ី និងអ៊ុយក្រែនដូចគ្នា ។
លោកអគ្គលេខាធិការរូបនេះបញ្ជាក់ថា ឥណ្ឌូណេស៊ីខ្លួនឯងក៏យកចិត្តទុកដាក់បន្ថែមទៀតលើការការពារអធិបតេយ្យភាពផងដែរ ហើយចំពោះជម្លោះនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ក៏ជាបញ្ហាអធិបតេយ្យភាពដូចគ្នាដែលកើតចេញពីមហិច្ឆតារបស់ណាតូ” ។

អ៊ុយក្រែនបានដាក់ពាក្យស្នើសុំចូលជាសមាជិកក្នុងអង្គការណាតូកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពោលរយៈពេលប្រមាណ ៧ ខែ ក្រោយប្រតិបត្តិការសឹករបស់រុស្ស៊ី ខណៈរហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងកៀវនៅមិនទាន់អាចចូលរួមជាមួយប្លុកដែលមានសមាជិក ៣១ ប្រទេសបាននៅឡើយទេ ដោយសារតែប្រទេសកំពុងជាប់ដៃធ្វើសង្គ្រាម ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានអូសបន្លាយពេលជិត ២ ឆ្នាំទៅហើយ ក្រោយពេលដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រកាសបើកប្រតិបត្តិការសឹកលើកងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារតែគោលបំណងរបស់អ៊ុយក្រែនចង់ចូលអង្គការណាតូនេះឯង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មន្ទីរបញ្ចកោណព្រមានថា អាមេរិក នឹងអស់លុយជួយ អ៊ុយក្រែន មែនទែន ហើយនៅថ្ងៃទី៣០ ខែធ្នូនេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


