Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ខ្សឹបប្រាប់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល កុំឲ្យវាយប្រហារលើ​ក្រុមហេសបូឡាឲ្យសោះ

បានផុស

នៅ

បើយោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីខែតុលាបានបញ្ចុះបញ្ចូល និងខ្សឹបប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កុំឲ្យបើកការវាយប្រហារលើក្រុមប្រដាប់អាវុធហេសបូឡារបស់លីបង់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែលមានព័ត៌មានថា ក្រុមហេសបូឡាកំពុងរៀបចំផែនការវាយប្រហារមកលើទឹកដីខ្លួន បន្ទាប់ពីក្រុមហាម៉ាសបើកការវាយឆ្មក់ឆ្លងព្រំដែន និងបាញ់បោះគ្រាប់រ៉ុកកែតខ្នាតធំចេញពីតំបន់ហ្គាហ្សាស្ទ្រីបប្រឆាំងនឹងរដ្ឋជ្វីហ្វមួយនេះកាលពីថ្ងៃទី៧ ខែតុលា ។ បន្ទាប់ពីដឹងរឿងនេះហើយ យន្តហោះយោធាអ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការវាយប្រហារបង្ការទុកជាមុន ប៉ុន្តែដោយសារតែការអំពាវនាវរបស់លោក Biden ទៅកាន់លោក Netanyahu កាលពីថ្ងៃទី១១ ខែតុលា ទើបអ៊ីស្រាអែលផ្លាស់ប្ដូរផែនការវិញ ។

ជាពិសេស សហរដ្ឋអាមេរិកបានរកឃើញថា ការស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែលគឺមិនអាចជឿទុកចិត្តបាននោះឡើយ ទើបលោកប្រធានាធិបតីអាមេរិកបានខ្សឹបប្រាប់លោក Netanyahu ឲ្យគិតអំពីផលវិបាកនៃការវាយប្រហារលើប្រទេសលីបង់ ដែលអាចនាំឲ្យមានសង្គ្រាមក្នុងតំបន់កាន់តែរីកធំ ។

ទន្ទឹមនោះ រដ្ឋាភិបាលអ៊ីស្រាអែលជឿជាក់ថា សង្រ្គាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ាគឺចៀសមិនរួចឡើយ ទើបចង់ធ្វើការវាយប្រហារបង្ការទុកជាមុន ហើយក្នុងពេលជាមួយគ្នានេះ អ៊ីស្រាអែលបានដឹងខ្លួនថាមិនអាចសម្រេចផែនការបែបនេះតែម្នាក់ឯងបាននោះទេ ក៏ស្នើសុំការគាំទ្រពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Joe Biden ក៏បាននិយាយផងដែរថា ការពិភាក្សារបស់គាត់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu គឺជា “កិច្ចពិភាក្សាដ៏វែងមួយ” ហើយនៅក្នុងការសន្ទនានេះ គាត់ក៏មិនបានទទូចឲ្យមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបឡើយ ជាពិសេសគឺបោះបង់ចោលគំនិតវាយប្រហារលើក្រុមហេសបូឡា ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២ ម៉ឺននាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និងជាង ៥៤,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ីស្រាអែល ថា មេក្រុមហាម៉ាសកំពុងដេកភ័យបុកពោះ ក្រោយឮសំឡេង ទម្លាក់គ្រាប់បែកពីលើខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាល(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​ផ្ទុះ​​ម៉ាស៊ីន​​ក្នុង​អណ្ដូងរ៉ែនៅអេស៉្បាញ ​បណ្តាល​​ឲ្យ​ស្លាប់៥នាក់​​និង​៤​នាក់​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ជោគវាសនា​​​​​​​​របស់​លោក Yoon ​Suk Yeol នឹង​​ត្រូវ​ដឹង​នៅ​ថ្ងៃសុក្រ​ទី​៤​មេសា​នេះ​​

ចរាចរណ៍១៨ នាទីutes មុន

បុរសម្នាក់ កំពុងជិះកង់សុខៗ ត្រូវរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនឬទិ្ឋមុនីបុកស្លាប់

សេចក្ដីជូនដំណឹង១៨ នាទីutes មុន

គណៈប្រតិភូធនាគារជាតិកាណាដា ជួបជាមួយលោកជំទាវបណ្ឌិត ជា សិរី បង្ហាញការបន្តគាំទ្រវិស័យធនាគាររបស់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម