ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថា មេក្រុមហាម៉ាសកំពុងដេកភ័យបុកពោះ ក្រោយឮសំឡេងទម្លាក់គ្រាប់បែកពីលើខ្លួន
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បាននិយាយថា “ឥឡូវនេះមេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាសលោក Yahya Sinwar កំពុងដេកឮសំឡេងយានថ្មើរជើងរបស់កងកម្លាំងអ៊ីស្រាអែលបើកនៅពីលើខ្លួន ក៏ដូចជាការទម្លាក់គ្រាប់បែកដោយកងកម្លាំងដែនអាកាសរបស់អ៊ីស្រាអែលនៅលើផ្លូវរូងក្រោមដីដែលគាត់កំពុងលលាក់ខ្លួន” ។

លោករដ្ឋមន្ត្រីការពារជាតិរូបនេះបានព្រមានថា “លោក Sinwar កំពុងភ័យបុកពោះ ហើយគាត់នឹងជួបជាមួយខ្មាន់កាំភ្លើងអ៊ីស្រាអែលក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកងកម្លាំងរបស់យើងបង្កើនការវាយលុកនៅតំបន់ហ្គាហ្សាភាគខាងត្បូងក្នុងគោលដៅកម្ចាត់ក្រុមប្រដាប់អាវុធហាម៉ាសទាំងស្រុង” ។
លោក Gallant បាននិយាយកាលពីថ្ងៃសុក្រថា ប្រតិបត្តិការនៅតំបន់ហ្គាហ្សាភាគខាងជើងកំពុងកម្ទេចកងវរសេនាតូចហាម៉ាសជាបណ្ដើរៗហើយ ជាពិសេសគឺបណ្ដាញផ្លូវរូងក្រោមដីរបស់ក្រុមប្រដាប់អាវុធមួយនេះតែម្ដង ខណៈកងកម្លាំងអ៊ីស្រាអែលក៏កំពុងប្រតិបត្តិការនៅក្នុងតំបន់ Khan Younis ផងដែរ ដែលជាកន្លែងលោក Sinwar ត្រូវបានគេជឿថាកំពុងលាក់ខ្លួន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បានប្រាប់អ្នកសារព័ត៌មានថា “ទាហានបានរកឃើញហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីសំខាន់ៗរបស់ក្រុមប្រដាប់អាវុធហាម៉ាសនៅទីក្រុងហ្គាហ្សា ហើយក៏បានសម្រេចកម្ទេចបណ្ដាញផ្លូវមួយនេះទាំងស្រុងតែម្ដង” ។
លោកបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែលនឹងបន្តប្រតិបត្តិការរបស់ពួកគេប្រឆាំងនឹងផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសតទៅទៀត ហើយនៅទីបំផុតក្រុមចលនាមួយនេះនឹងមិនអាចប្រើប្រាស់បណ្ដាញផ្លូវរូងក្រោមដីក្នុងការចល័ត ក៏ដូចជាបើកការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែលបាននោះឡើយ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២ ម៉ឺននាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និង ៥២,៦០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


