ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ផ្ដាំទៅ អ៊ីស្រាអែល ប្រយ័ត្នខ្លួនឲ្យមែនទែន ក្រោយការទម្លាក់គ្រាប់បែកសម្លាប់ឧត្តមសេនីយ៍កំពូលនៅ ស៊ីរី
អ៊ីរ៉ង់បានព្រមានទៅដល់អ៊ីស្រាអែលប្រយ័ត្នខ្លួនឲ្យមែនទែន បន្ទាប់ពីការវាយប្រហារទម្លាក់គ្រាប់បែកតាមអាកាសសម្លាប់ទីប្រឹក្សាជាន់ខ្ពស់របស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) លោកឧត្តមសេនីយ៍ Sayyed Razi Mousavi នៅជិតរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរីកាលពីថ្ងៃចន្ទកន្លងទៅ ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគណនី X កាលពីល្ងាចថ្ងៃអង្គារថា “លោកឧត្តមសេនីយ៍ Mousavi គឺជាទីប្រឹក្សាយោធាអ៊ីរ៉ង់មួយរូបដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងប្រទេសស៊ីរី ដូច្នេះអ៊ីស្រាអែលត្រូវតែសងរាល់ការបាត់បង់របស់យើងនៅពេលនេះ” ។
រដ្ឋមន្ត្រីការបរទេសរូបនេះបញ្ជាក់ទៀតថា លោក Mousavi គឺជាដៃគូដ៏ជិតស្និទ្ធរបស់លោកឧត្តមសេនីយ Qassem Soleimani មេបញ្ជាការកងកម្លាំង Quds ហើយអ្នកទាំងពីរសុទ្ទសឹងតែជាឥស្សរជនជាន់ខ្ពស់ដែលបានធានាទាំងសន្តិសុខក្នុងប្រទេសអ៊ីរ៉ង់ និងក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ ។

នេះគឺជាការស្លាប់បាត់បង់ជីវិតរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ទី ២ ហើយនៅខាងក្រៅប្រទេសរបស់ខ្លួន ចាប់តាំងពីលោក Soleimani ត្រូវបានធ្វើឃាតនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅទីក្រុងបាដាដប្រទេសអ៊ីរ៉ាក់កាលពីខែមករា ឆ្នាំ២០២០ ។
ទន្ទឹមនោះ ការស្លាប់របស់ទីប្រឹក្សាជាន់ខ្ពស់រូបនេះកើតមានឡើង ចំពេលមានការវាយប្រហារជាហូរហែក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះលើបន្ទាយទ័ពអាមេរិក និងអ៊ីស្រាអែលទាំងនៅអ៊ីរ៉ាក់ និងស៊ីរីដែលសុទ្ធសឹងតែមានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ។

ស្របពេលជាមួយគ្នានេះ ការវាយប្រហារសម្លាប់លោក Mousavi ក៏កើតមានឡើង ស្របពេលដែលតំបន់មជ្ឈិមបូព៌ាក៏កំពុងផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផងដែរ ហើយប្រសិនបើអ៊ីរ៉ង់បើកការសងសឹកណាមួយនោះ ប្រាកដណាស់ថា ជម្លោះនៅតំបន់មួយនេះនឹងកាន់តែវឹកវរ ខណៈចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលាមក មានអ្នកស្លាប់បាត់បង់ជីវិតរាប់ម៉ឺននាក់ទៅហើយ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ២១,០០០ នាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និងជាង ៥៤,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកសម្លាប់ឧត្តមសេនីយ៍កំពូលមួយរូបរបស់ អ៊ីរ៉ង់ ប្រចាំនៅ ស៊ីរី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


