ព័ត៌មានអន្ដរជាតិ
ចិន ថ្កោលទោសរដ្ឋាភិបាល តៃវ៉ាន់ ថា និយាយបំផ្លើសការពិតដើម្បីទទួលបានសំឡេងឆ្នោតគាំទ្រ
ក្រសួងការពារជាតិចិនកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសរដ្ឋាភិបាលតៃវ៉ាន់ថាមានចេតនានិយាយបំផ្លើសការពិត ហើយពួកគេថែមទាំងបានចោទចិនទៀតថា ដាក់ការគំរាមកំហែងផ្នែកយោធាទៅលើកោះនេះ មុនការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលជាង ២ សប្ដាហ៍ទៀត ។

ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភានឹងរៀបចំឡើងនាថ្ងៃទី១៣ ខែមករា តៃវ៉ាន់បាននិងកំពុងនិយាយបំផ្លើសអំពីយន្តហោះ និងនាវាចម្បាំង ក៏ដូចជាបាឡុងរបស់ចិនហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ទោះបីជាយោធាទីក្រុងប៉េកាំងបញ្ជាក់ហើយថា សកម្មភាពទាំងនោះគឺក្នុងគោលបំណងត្រួតពិនិត្យអាកាសធាតុក៏ដោយ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយថា “រដ្ឋាភិបាលរបស់តៃវ៉ាន់ខ្លួនឯងទេដែលត្រូវស្តីបន្ទោសចំពោះភាពតានតឹងនេះ ជាពិសេសក្រុមគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចមានចេតនាបំភ្លៃការពិត ហើយថែមទាំងចោទចិនថាបើកការគំរាមកំហែងផ្នែកយោធាលើកោះរបស់ខ្លួនទៀតផង” ។

លោកអ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា នេះគឺជាយុទ្ធនាការឃោសនាដើម្បីទទួលបានសំឡេងឆ្នោតគាំទ្រ ជាពិសេសពួកគេបាននិយាយកុហកដដែលៗពីការប្រទះឃើញយន្តហោះយោធាចិនធុន J-11 និង Su-30 ចំនួន ១២ គ្រឿងហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ឬហោះនៅជិតនោះជាដើម ។
លោក Wu បាននិយាយបន្ថែមថា កងទ័ពរំដោះប្រជាជនចិនបានដឹងយ៉ាងច្បាស់អំពីចលនាយោធារបស់តៃវ៉ាន់ ហើយយើងក៏នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់យើងយ៉ាងម៉ឺងម៉ាត់ផងដែរ ។

ជាការឆ្លើយប ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយនៅសប្តាហ៍នេះថា រដ្ឋាភិបាលទីក្រុងតៃប៉ិមិនបានឃើញសញ្ញាអវិជ្ជមានណាមួយ ក៏ដូចជាសកម្មភាពទ្រង់ទ្រាយធំរបស់យោធាចិននោះឡើយ មុនការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន ប៉ុន្តែយើងសូមរក្សាភាពស្អាតស្អំរបស់យើង នេះគឺគ្រាន់តែជាសកម្មភាពឃ្លាំមើលយ៉ាងដិតទៅលើប្រទេសចិនប៉ុណ្ណោះ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីអធិបតេយ្យភាពរបស់ប្រទេសចិន ហើយប្រឆាំងរាល់ទំនាក់ទំនងផ្លូវការណាមួយរវាងកោះនេះ និងប្រទេសដទៃទៀត ជាពិសេសភាពតានតឹងរវាងចិនដីគោក និងតៃវ៉ាន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការបរទេសជាមួយតៃវ៉ាន់ កាន់តែមានភាពតានតឹង និងល្អក់កករ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះ នៅដើមខែសីហា ឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ រុស្ស៊ី និង ចិន សុទ្ធតែបាញ់បង្ហោះផ្កាយរណបចូលទៅក្នុងលំហអាកាសដូចគ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


