ព័ត៌មានអន្ដរជាតិ
ដើមឆ្នាំ ២០២៤ ក្រុមហ៊ុនយក្សមួយទៀតរបស់ប្រទេសចិន ប្រកាសក្ស័យធន
ជារឿងដ៏ភ្ញាក់មួយសម្រាប់ដើមឆ្នាំ ២០២៤ នេះ ដោយក្រុមហ៊ុនវិស័យធនាគារ និងអចលនទ្រព្យឈានមុខគេមួយរបស់ប្រទេសចិន Zhongzhi Enterprise Group ត្រូវបានគេទម្លាយថា បានដាក់ពាក្យក្ស័យធន ដោយសារតែវិបត្តិហិរញ្ញវត្ថុ មិនអាចស៊ូទ្រាំជាមួយបំណុលធនាគារ។
ជាមួយគ្នានេះ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន Zhongzhi Enterprise Group (ZEG) ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្នែកធនាគារ និងអចលទ្រព្យដ៏ធំមួយ បានដាក់ពាក្យក្ស័យធន មូលហេតុគឺមកពីក្រុមហ៊ុននេះជាប់បំណុលច្រើនលើសលប់ ម្យ៉ាងទៀតទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុនបច្ចុប្បន្ន មិនអាចគ្រប់គ្រាន់ក្នុងការសងបំណុលឡើយ។ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ តុលាការនៅទីក្រុងប៉េកាំង (ប្រទេសចិន) ក៏បានទទួលយកពាក្យសុំក្ស័យធនរបស់ Zhongzhi Enterprise Group រួចហើយដែរ យោងទៅតាមបទប្បញ្ញត្តិស្តីពីការក្ស័យធនរបស់ក្រុមហ៊ុន។

ប្រភពបានឱ្យដឹងទៀតថា Zhongzhi Enterprise Group បានជួបវិបត្តិហិរញ្ញវត្ថុនៅក្នុងខែកក្កដា ឆ្នាំ ២០២៣ នៅពេលដែលក្រុមហ៊ុន Zhongrong International Trust ដែលជាក្រុមហ៊ុនបុត្រសម្ព័នដ៏ធំមួយរបស់ខ្លួន មិនបានបង់ប្រាក់សម្រាប់ការវិនិយោគ។ ហើយគេក៏ដឹងទៀតថា ក្រុមហ៊ុននេះបានផ្ដល់ប្រាក់កម្ចីឱ្យទៅក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យផ្សេងៗក្នុងប្រទេសចិន រហូតដល់ក្រុមហ៊ុនទាំងនោះក្ស័យធន មិនមានលទ្ធភាពសងប្រាក់ត្រឡប់មកវិញ ។
កាលពីក្នុងខែវិច្ឆិកា Zhongzhi Enterprise Group បានសូមទោសដល់អ្នកវិនិយោគ ហើយបានសារភាពថាខ្លួនមិនអាចសងបំណុលដែលមានរហូតដល់ ៦៤ ពាន់លានដុល្លារអាមេរិក បានឡើយ។
ទន្ទឹមគ្នានេះដែរ ប៉ូលីសក្រុងប៉េកាំងក៏បានបើកការស៊ើបអង្កេតលើការសង្ស័យថា Zhongzhi Enterprise Group អាចជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ណាមួយ ហើយមនុស្សជាច្រើននាក់ក្នុងក្រុមហ៊ុនក៏ត្រូវបានប៉ូលិសសង្ស័យដូចគ្នាដែរ។
សូមជម្រាបផងដែរថា Zhongzhi Enterprise Group ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងវិស័យធនាគារដែលមានតម្លៃរហូតដល់ ៣ ពាន់ពាន់លានដុល្លារអាមេរិក ។ ករណីរបស់ Zhongzhi បានបង្កើតឱ្យការព្រួយបារម្ភយ៉ាងខ្លាំងថា វិបត្តិបំណុលក្នុងប្រទេសចិន អាចរីករាលដាលដល់វិស័យហិរញ្ញវត្ថុក្នុងប្រទេសទាំងមូល ។ Zhongzhi មិនមែនជាក្រុមហ៊ុនយក្សដំបូងរបស់ចិនដែលប្រកាសក្ស័យធនឡើយ តួយ៉ាងកាលពីក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុនយក្សលំដាប់ថ្នាក់លេខទី២ ផ្នែកអចលនទ្រព្យរបស់ប្រទេសចិន Evergrande បានប្រកាសក្ស័យធន ហើយឆ្នាំដំណាលគ្នានោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden ក៏បានប្រកាសសក្ស័យធនដែរ ៕
ប្រែសម្រួលដោយ៖ កុសល
ប្រភព៖ Zing, BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


