Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសចាប់ឃុំខ្លួនបុរសម្នាក់ទៀត សង្ស័យឃុបឃិតជាមួយជនដៃដល់ហក់​ចាក់ ក មេបក្សប្រឆាំង កូរ៉េខាងត្បូង

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន Yonhap បានចុះផ្សាយថា ប៉ូលិសបានចាប់ឃុំខ្លួនបុរសម្នាក់ទៀតវ័យ ៧០ ឆ្នាំក្រោមបទសង្ស័យឃុបឃិត និងសមគំនិតជាមួយជនដៃដល់ក្នុងការវាយប្រហារចាក់កញ្ចឹង ក លោក Lee Jae-myung មេបក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូងកាលពីសប្ដាហ៍មុន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីប៉ូលិសទីក្រុង Busan បានដាក់ឃុំខ្លួនបុរសរូបនេះជាបណ្ដោះអាសន្នក្រោមបទសង្ស័យជួយលាក់បាំងការប្រព្រឹត្តបទល្មើសរបស់ជនដៃដល់នាមត្រកូល Kim ដែលមានវ័យ ៦៧ ឆ្នាំ ទោះបីជាជនសង្ស័យបានដឹងពីគម្រោងការប៉ុនប៉ងធ្វើឃាតនេះហើយក៏ដោយ ហើយប៉ូលិសក៏សុំរក្សាសិទ្ធិមិនទាន់បញ្ចេញអត្តសញ្ញាណជនសង្ស័យរូបនេះផងដែរ ។

ទន្ទឹមនោះ មុនពេលប្រព្រឹត្តបទល្មើស ជនដៃដល់នាមត្រកូល Kim ក៏បានសរសេរ “លិខិតសូមទោស” មួយច្បាប់ផងដែរ ដើម្បីរ៉ាយរ៉ាប់ពីមូលហេតុនៃការធ្វើសកម្មភាព និងជំនឿនយោបាយរបស់ខ្លួន ហើយបន្ទាប់មកជនសង្ស័យវ័យ ៧០ ឆ្នាំខាងលើក៏បានព្រមព្រៀងទទួលយក និងដាក់ចិត្តដាក់កាយផ្ញើសំបុត្រនេះជំនួសជនដៃដល់ ទៅតាមទីតាំងដែលបានកំណត់ ។

ពាក់ព័ន្ធនឹងជំនឿនយោបាយនេះដែរ ជនដៃដល់មានការថ្នាំងថ្នាក់ចិត្ត និងខឹងសម្បារយ៉ាងខ្លាំងចំពោះលោក Lee រួមជាមួយនឹងបញ្ហាស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិផង ។ ក្នុងលិខិតនោះជនដៃដល់ដែលមាននាមត្រកូល Kim បានសរសេររ៉ាយរ៉ាប់ថា សេដ្ឋកិច្ចជាតិរបស់កូរ៉េខាងត្បូងនឹងត្រូវដួលរលំ មិនថាអ្នកណាឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែមីនា ឆ្នាំ២០២២ នោះទេ ។

គួរបញ្ជាក់ថា លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូងត្រូវបានជនដៃដល់នាមត្រកូល Kim ដកកាំបិតហក់ទៅចាក់កញ្ចឹង ក ខាងឆ្វេងកាលពីពេលវេលាម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅពេលដែលអ្នកនយោបាយវ័យ ៥៩ ឆ្នាំរូបនេះចុះទៅទីក្រុងកំពង់ផែ Busan ហើយជនដៃដល់ក៏ត្រូវចាប់ខ្លួននៅនឹងកន្លែងផងដែរ ខណៈបច្ចុប្បន្នតុលាការកំពុងរង់ចាំព័ស្តុតាងពីការស៊ើបអង្កេតរបស់ប៉ូលិសដើម្បីចេញការចោទប្រកាន់ជាផ្លូវការ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ ហេតុអ្វីបានជាប៉ូលិសមិនទាន់បញ្ចេញឈ្មោះពេញជនដៃដល់ហក់ចាក់កញ្ចឹង ក មេបក្សប្រឆាំង កូរ៉េខាងត្បូង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥៥ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម