Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំកូរ៉េខាងជើង ប្រើពាក្យធ្ងន់មិនធ្លាប់មានទៅកាន់កូរ៉េខាងត្បូង

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង គឺមិនអាចមានផ្លូវឡើយ ហើយគួរតែប្ដូរមកប្រើប្រយោគថា “កូរ៉េខាងត្បូង ជាសត្រូវដ៏ធំរបស់កូរ៉េខាងជើង” ជំនួសវិញទើបត្រូវ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម បាននិយាយថា មានអង្គការចំនួន ៣ ដែលកំពុងធ្វើការងារទាក់ទងនឹងការបង្រួបបង្រួមគ្នាឡើងវិញរវាងកូរ៉េខាងជើង និងខាងត្បូង ដោយមើលឃើញថា ប្រទេសទាំង២ បែកបាក់គ្នាក្នុងសង្គ្រាមឧបទ្វីបកូរ៉េឆ្នាំ ១៩៥៣ រួចមក មិនដែលចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទេ ដូច្នេះហើយបើនិយាយក្នុងកិច្ចការបច្ចេកទេស មានន័យថា កូរ៉េខាងជើង និងខាងត្បូង គឺស្ថិតក្នុងសង្គ្រាមនៅឡើយ ។

រូបភាព: REUTER
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសុន្ទរកថាដែលថ្លែងនៅឯសភាប្រជាជនកំពូលរបស់ប្រទេសកូរ៉េខាងជើង លោក គីម បាននិយាយទៅកាន់រដ្ឋធម្មនុញ្ញរបស់ខ្លួនថា “រដ្ឋធម្មនុញ្ញគួរតែត្រូវធ្វើវិសោធនកម្មដើម្បីអប់រំប្រជាជនកូរ៉េខាងជើង ឱ្យដឹងថា កូរ៉េខាងត្បូងគឺជាសត្រូវរបស់កូរ៉េខាងជើង និងថែមទាំងជាសត្រូវចម្បងដែលមិនអាចផ្លាស់ប្តូរបាន”។

លោកក៏បាននិយាយផងដែរថា ប្រសិនបើសង្រ្គាមផ្ទុះឡើងនៅលើឧបទ្វីបកូរ៉េ រដ្ឋធម្មនុញ្ញរបស់ប្រទេសគួរតែឆ្លុះបញ្ចាំងពីបញ្ហានៃការ “កាន់កាប់” “ការដណ្តើមយក” និងការបញ្ចូលភាគខាងត្បូងទៅក្នុងទឹកដីរបស់ខ្លួន។

ជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងពីខុទ្ទកាល័យរបស់លោក នៅថ្ងៃអង្គារនេះថា ខ្លួននឹងឆ្លើយតបទ្វេរដង ចំពោះការបង្កហេតុណាមួយពីកូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បាននិយាយយ៉ាងដូច្នេះថា ប្រសិនបើកូរ៉េខាងជើងអនុវត្តការញុះញង់នោះ កូរ៉េខាងត្បូង “នឹងសងសឹកកាន់តែខ្លាំង” ដោយផ្អែកលើ “សមត្ថភាពឆ្លើយតបដ៏លើសលប់ របស់យោធាកូរ៉េខាងត្បូង។

លោកបណ្ឌិត John Nilsson-Wright ប្រធានកម្មវិធីជប៉ុន និងកូរ៉េនៅមជ្ឈមណ្ឌលភូមិសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Cambridge បានពណ៌នាការកត់សម្គាល់របស់លោក គីម ថា នេះជាការលើកឡើងមិនធ្លាប់មានរបស់មេដឹកនាំកូរ៉េខាងជើង ហើយវាជារឿងមិនធម្មតាឡើងនៅក្នុងកិច្ចការគោលនយោបាយបង្រួបបង្រួម ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

ប្រភព÷ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម