ព័ត៌មានអន្ដរជាតិ
រថភ្លើងរត់ធ្លាក់ផ្លូវតែត្រូវរូបចម្លាក់កន្ទុយត្រីបាឡែនសង្គ្រោះ កុំអី…
រូបចម្លាក់ត្រីបាឡែនឈ្មោះ “Saved by the Whale” ដែលត្រូវបានសាងសង់ប្រហែល ២០ ឆ្នាំនៅស្ថានីយ៍រថភ្លើងក្រោមដីក្នុងប្រទេសហុល្លង់បានជួយសង្គ្រោះរថភ្លើងពីគ្រោះមហន្តរាយមួយកាលពីថ្ងៃចន្ទ បន្ទាប់ពីកន្ទុយរបស់វាបានទ្រទូរក្បាលរថភ្លើង ។
ឧប្បត្តិហេតុដែលមិនគួរឲ្យជឿនេះបានកើតឡើងនៅស្ថានីយ៍រថភ្លើងក្រោមដី De Akkers ក្នុងទីក្រុង Spijkenisse នៅពាក់កណ្តាលអធ្រាត្រ ។ រូបថតពីកន្លែងកើតហេតុបានបង្ហាញថា រថភ្លើងរបស់បណ្តាញដឹកជញ្ជូន Rotterdam Metro មិនអាចឈប់បានទេ នៅពេលវាទៅដល់ស្ថានីយ និងបានរត់ហួសផ្លូវដែក ។

បើកធ្លាក់ផ្លូវជិត ១០ ម៉ែត្រ រថភ្លើងក៏ឈប់លើរូបចម្លាក់កន្ទុយត្រីបាឡែនមួយក្នុងចំណោមរូបចម្លាក់កន្ទុយត្រីបាឡែនធំៗចំនួនពីរនៅចុងនៃផ្លូវដែក ខណៈដែលអ្នកបើកបររថភ្លើងមិនមានរបួសនោះទេ ។
ទន្ទឹមនោះសេវាកម្មបន្ទាន់របស់ហុល្លង់បានប្រាប់អ្នកយកព័ត៌មានថាមិនមានអ្នកដំណើរផ្សេងទៀតជិះនៅលើរថភ្លើងនោះទេ ។

ក្រុមអ្នកជំនាញបាននិយាយថា វាមិនច្បាស់ទេថាហេតុអ្វីបានជារថភ្លើងមិនត្រូវបានបញ្ឈប់ដោយស្វ័យប្រវត្តិនៅចុងបញ្ចប់នៃផ្លូវដែក ។ លោក Rob Goverde សាស្រ្តាចារ្យវិស្វកម្មចរាចរណ៍ផ្លូវដែកនៅសាកលវិទ្យាល័យ TU Delft បានប្រាប់សារព័ត៌មាន Algemeen Dagblad ថា “ខ្ញុំមិនយល់ពីបញ្ហានេះនោះទេ ។ តាមមើលទៅមានអ្វីខុសបច្ចេកទេសហើយ ហើយអាចរួមផ្សំជាមួយនឹងកំហុសរបស់អ្នកបើកបរផងដែរ ។

បន្ថែមពីនេះអាជ្ញាធរក៏កំពុងតែរកវិធីដើម្បីស្ទូចយករថភ្លើងចេញពីកន្លែងចតរបស់វាផងដែរ ប៉ុន្តែជាក់ស្ដែងការយករថភ្លើងចេញគឺមានការពិបាក ដោយសារផ្លូវដែកស្ថិតនៅពីលើទឹក បន្ទាប់ពីក្រុមអ្នកជំនាញមួយក្រុមបានទៅដល់កន្លែងកើតហេតុកាលពីថ្ងៃចន្ទដើម្បីរកពិធីដើម្បីស្ទូចយករថភ្លើងចេញដោយសុវត្ថិភាព ។
ស្របពេលជាមួយគ្នានេះប៉ូលិសបាននិយាយថា ពួកគេក៏បាននាំអ្នកបើកបររថភ្លើងមកធ្វើការសាកសួរ ផងដែរ ហើយមូលហេតុនៃការធ្លាក់នេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Washington Post
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


