ព័ត៌មានអន្ដរជាតិ
ថៃ ហាមសិស្សសាលាចេញក្រៅផ្តេសផ្តាស ព្រោះខ្យល់ពុលកាន់តែគ្រោះថ្នាក់
Bangkok Post បានចុះផ្សាយនៅថ្ងៃសៅរ៍ទី៣ ខែកុម្ភៈថា សាលារៀនទូទាំងប្រទេសថៃ កំពុងដាក់កំហិតលើសកម្មភាពខាងក្រៅឬហាមសិស្សចេញទៅណាផ្តេសផ្តាស ដោយសារខ្លាចមានគ្រោះថ្នាក់ដល់សុខភាពសិស្ស ព្រោះកំហាប់ភាគល្អិត PM2.5 នៅតែមានកម្រិតខ្ពស់ក្នុងខេត្តចំនួន៣០ រួមទាំងទីក្រុងបាងកក ផងដែរ។

មជ្ឈមណ្ឌលកាត់បន្ថយការបំពុលខ្យល់ របស់នាយកដ្ឋានគ្រប់គ្រងការបំពុល (PCD) បានរាយការណ៍នៅម៉ោង៧ព្រឹក ថ្ងៃសុក្រទី២ខែកុម្ភៈថា កម្រិត PM2.5 ក្នុងខេត្តជាច្រើននាភាគឦសាននិងកណ្តាល គឺកើនលើសពីកម្រិតសុវត្ថិភាព ដែលកំណត់ត្រឹម ៣៧.៥មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។
យោងតាមទិន្នន័យ, ខេត្តភាគឦសានចំនួន១០ ដែលកំពុងជួបប្រទះការបំពុលកម្រិតខ្ពស់ ឈានដល់ពណ៌ក្រហមមានដូចជា Ubon Ratchathani, Yasothon, Mukdahan, Amnat Charoen, Roi Et, Si Saket, Maha Sarakham, Kalasin, Surin និង Nakhon Phanom។
ហេតុដូច្នេះហើយ លោក Karom Polpornklang អ្នកនាំពាក្យរងរដ្ឋាភិបាល បាននិយាយថា ក្រសួងអប់រំ តម្រូវឲ្យការិយាល័យគណៈកម្មការអប់រំមូលដ្ឋាន (Obec) ចេញសេចក្តីជូនដំណឹងដល់គ្រប់ការិយាល័យអប់រំ ឲ្យលុបចោលរាល់សកម្មភាពខាងក្រៅ ក្នុងករណីខ្យល់ពុលឈានដល់កម្រិតពណ៌ទឹកក្រូចឬក្រហម។

សូមជម្រាបឡើងវិញ ថ្មីៗនេះ ទិន្នន័យពីសន្ទស្សន៍គុណភាពខ្យល់ IQAir បានបង្ហាញថា ថៃ ជាប់លេខ២០ ក្នុងចំណោមប្រទេសមានកម្រិតខ្យល់ពុល គ្រោះថ្នាក់បំផុតលើពិភពលោក។
តាមទិន្នន័យ, កំហាប់ភាគល្អិត PM2.5 នៅទីក្រុងបាងកក បានឈានដល់ ១៣២មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលជាកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ចំណែកនៅ ឈៀងម៉ៃ វិញ PM2.5 បានលោតដល់ ១៦៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប រីឯ ខនកេន ឡើងដល់ ១៥៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប គិតត្រឹមថ្ងៃអង្គារទី៣០ខែមករា។
ដោយសារតែបញ្ហាដ៏ធ្ងន់ធ្ងរបែបនេះហើយ ទើបរាជរដ្ឋាភិបាលថៃ ចាត់វិធានការដើម្បីដោះស្រាយស្ថានការណ៍ ដែលវិធានការទាំងនោះមានដូចជា៖ ហាមឃាត់ការដុតកាកសំណល់កសិកម្ម បង្ក្រាបការកាប់ឈើខុសច្បាប់ និងលើកទឹកចិត្តឲ្យប្រជាជន ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងរថយន្តអគ្គិសនី។
លើសពីនេះ ថៃ បានចេញសារដាស់តឿនសុខភាពដល់ប្រជាជនដែលរស់នៅតាមតំបន់មានខ្យល់ពុលកម្រិតខ្ពស់ ដោយណែនាំពួកគេឲ្យចៀសវាងធ្វើសកម្មភាពនៅខាងក្រៅផ្ទះ ជាពិសេសចំពោះអ្នកមានបញ្ហាផ្លូវដង្ហើម ត្រូវពាក់ម៉ាសពេលចេញទៅក្រៅ បិទបង្អួចផ្ទះ និងប្រើម៉ាស៊ីនបន្សុទ្ធខ្យល់តាមដែលអាចធ្វើទៅបាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


