ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានយុវវ័យដើរដាច់យប់ប្រយ័ត្នខ្លួន ក្រោយលេចគ្រឿងញៀនទម្រង់ជាស្ករគ្រាប់
នាយកដ្ឋានសេវាវេជ្ជសាស្រ្ត (NBDC) ក្នុងប្រទេសថៃ បានចេញសេចក្ដីព្រមានដល់ឪពុកម្ដាយឲ្យតាមដានកូន ខណៈគ្រឿងញៀនប្រភេទថ្មីរូបរាងជាស្ករគ្រាប់ កំពុងវាយលុកលើស្រទាប់យុវវ័យដែលចូលចិត្តដើរលេងដាច់យប់ឬជប់លៀង។ ស្របពេលដែលថ្នាំប្រភេទនោះ អាចនឹងបង្កគ្រោះថ្នាក់ ធ្វើសកម្មភាពលើចិត្ត និងសរសៃប្រសាទឈានដល់ផលវិបាកធ្ងន់ធ្ងររហូតដល់ស្លាប់។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Thaiger បានដកស្រង់សម្ដីរបស់លោកឧត្តមសេនីយ៍ឯក Phanurat Lakboon អគ្គលេខាធិការនៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀននៃ ONCB ថា Party lollipops ឬ drunk lollipops គឺជាឈ្មោះរបស់ស្ករគ្រាប់គ្រឿងញៀននេះ ដែលត្រូវបានលក់ដោយបើកចំហនៅលើបណ្តាញទំនាក់ទំនងអ៉ិនធើណេត បន្ទាប់ពីមានការបង្រ្កាបដោយអាជ្ញាធរលើគ្រឿងញៀនដទៃទៀត។
ក្នុងនោះ លោកឧត្តមសេនីយ៍ឯកបានបញ្ចាក់ទៀតថា ឆ្លងកាត់ការធ្វើតេស្តលើការប្រែប្រួលចំនួនបួននៃស្ករគ្រាប់ទាំងនេះដោយវិទ្យាស្ថានវិភាគ និងសេវាកម្មបច្ចេកទេសរបស់ ONCB បានរកឃើញថា មួយជាសារធាតុ nimetazepam និង tramadol ដែលមានផ្ទុក ketamine និង tramadol និងមួយទៀតជាសារធាតុ flunitrazepam ។

ឧត្តមសេនីយ៍ឯករូបនេះបាននិយាយបន្តទៀតថា ពេលញ៉ាំស្ករគ្រាប់នេះភ្លាម សារធាតុដែលបានរៀបរាប់ខាងលើ វានឹងបញ្ចេញឥទ្ធិពលផ្លូវចិត្តក្នុងទម្រង់ជាច្រើនដូចជា ភ្ញោចអាម្មណ៍, ធ្វើឲ្យយល់សប្តិអាក្រក់, ស្ងប់ស្ងាត់ចម្លែកនិងធ្លាក់ទឹកចិត្ត, ធ្វើឲ្យអ្នកប្រើមានការងឿងឆ្ងល់ មានភាពសប្បាយរីករាយខុសប្លែក ប៉ុន្តែវាអាស្រ័យលើធាតុផ្សំនៅក្នុងស្ករគ្រាប់ផងដែរ។ ដូច្នេះហើយ វាមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមអ្នកទេសចរពេលយប់ រួមទាំងក្រុមមនុស្សដែលចូលចិត្តជប់លៀងក្នុងតំបន់ឯកជន ទាំងជនជាតិថៃ និងជនបរទេស ហើយទំនងជារីករាលដាលយ៉ាងទូលំទូលាយ ដែលមិនមែនជាស្ថានភាពល្អ។ ដោយសារតែការប្រើប្រាស់ថ្នាំច្រើនប្រភេទក្នុងពេលតែមួយ រួមជាមួយនឹងការផឹកស្រា វាអាចនឹងបណ្ដាលឲ្យមានជំងឺខ្សោយបេះដូងរហូតដល់ស្លាប់ភា្លមៗ។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក Phanurat បានសំណូមពរដល់ឪពុកម្ដាយ សូមឲ្យប្រុងប្រយ័ត្ននៅពេលទិញ lollipops ឬស្ករគ្រាប់ឲ្យកូនៗទទួលទាន។ ម្យ៉ាងទៀត លោកក៏ណែនាំឲ្យសង្កេតមើលអាកប្បកិរិយារបស់កូនៗ ឬសមាជិកគ្រួសារជាប្រចាំ។ ប្រសិនបើរកឃើញអាកប្បកិរិយាមិនប្រក្រតី ដូចជាការចំណាយប្រាក់ដើម្បីបញ្ជាទិញទំនិញតាមអ៊ីនធឺណិត ឬរកឃើញវត្ថុសង្ស័យ ប្រញាប់ប្រាប់ពួកគេតាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សមាជិកសភាបក្សចលនាឆ្ពោះទៅមុខមួយរូប មានវង្សត្រកូលពីគ្រួសារសេដ្ឋីថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


