ព័ត៌មានអន្ដរជាតិ
បាងកក ជាប់លេខ៩លើលោក ជាទីក្រុងមានខ្យល់ពុល ខ្លាំងបំផុត
យោងតាមគេហទំព័រត្រួតពិនិត្យគុណភាពខ្យល់ IQAir បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ទី១៥ខែកុម្ភៈថា បាងកក បានជាប់ចំណាត់ថ្នាក់ ជាទីក្រុងមានការបំពុលខ្លាំងបំផុតលំដាប់ទី៩ លើពិភពលោក។

គេហទំព័រនេះ បានបែងចែកសន្ទទស្សន៍កម្រិតគុណភាពខ្យល់ជាប្រាំមួយប្រភេទដូចជាពី ០-៥០ (គុណភាពល្អ), ៥១-១០០ (មធ្យម), ១០១-១៥០ (មិនល្អសម្រាប់ក្រុមមនុស្សមួយចំនួន), ១៥១-២០០ (មិនល្អជាទូទៅ), ២០១-៣០០ (មិនល្អខ្លាំង) និងលើស ៣០១ (គ្រោះថ្នាក់) ហើយទីក្រុងបាងកក មានសន្ទស្សន៍គុណភាពខ្យល់ចំនួន១៦២។
នៅថ្ងៃព្រហស្បតិ៍ដដែលនេះ តាមការចុះផ្សាយរបស់ Nation, រដ្ឋបាលក្រុងបានប្រកាសថា កំហាប់ភាគល្អិត PM2.5 បានកើនលើស៧៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប នៅសង្កាត់ចំនួន១៧ ពោលគឺកើនលើសទ្វេដងឯណោះ ពីស្តង់ដារសុវត្ថិភាព ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

ទន្ទឹមនោះ រដ្ឋបាលក្រុងបានជំរុញឲ្យប្រជាពលរដ្ឋនៅ Khlong Toei, Khlong San, Khlong Sam Wa, Taling Chan, Thawi Watthana, Thonburi, Bangkok Noi, Bang Khen, Bang Bon, Bang Phlat, Bang Rak, Bueng Kum, Pathum Wan, Prawet, Yannawa, Nong Chok និង Din Daeng កុំចេញទៅណាផ្តេសផ្តាស ប៉ុន្តែបើចេញក្នុងករណីចាំបាច់ គឺត្រូវពាក់ម៉ាស ដាច់ខាត។
លើសពីនេះ អភិបាលក្រុងលោក Chadchart Sittipunt ក៏ប្រាប់ឲ្យបុគ្គលិកធ្វើការពីផ្ទះផងដែរនៅចុងសប្តាហ៍ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព និងការបញ្ចេញផ្សែងយានយន្ត។

ខាងក្រោមនេះ គឺជាទីក្រុងទាំង១០ ដែលមានការបំពុលខ្លាំងបំផុតលើពិភពលោក៖
- ដាកា ប្រទេសបង់ក្លាដែស
- ដែលី ប្រទេសឥណ្ឌា
- ការ៉ាជី ប្រទេសប៉ាគីស្ថាន
- ឡាហ័រ ប្រទេសប៉ាគីស្ថាន
- កុលកាតា ប្រទេសឥណ្ឌា
- បុមបៃ ប្រទេសឥណ្ឌា
- កដ្ឋមណ្ឌូ ប្រទេសនេប៉ាល់
- យ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា
- បាងកក ប្រទេសថៃ
- កាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងបាងកក អនុញ្ញាតឲ្យបុគ្គលិក ៥០០០០នាក់ធ្វើការពីផ្ទះ បើខ្យល់ពុល មិនធូរស្រាល
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


