ព័ត៌មានអន្ដរជាតិ
អាមេរិក កំពុងភ័យរឿង រុស្ស៊ី ផលិតអាវុធនុយក្លេអ៊ែរ បាញ់កម្ទេចផ្កាយរណបរបស់ខ្លួន
តាមការបញ្ជាក់ពីមន្ត្រីអាមេរិក, ប្រទេសរុស្ស៊ី កំពុងផលិតអាវុធនុយក្លេអ៊ែរបាញ់ទៅលំហ ដើម្បីប្រឆាំងគោលដៅផ្កាយរណបរបស់ខ្លួន ដែលរឿងនេះពិតជាបង្កឲ្យមានក្តីបារម្ភផ្នែកសន្តិសុខខ្លាំងមែនទែន នៅក្នុងទីក្រុងវ៉ាស៊ីនតោន។

យ៉ាងណា សារព័ត៌មាន NBC News អះអាងនៅថ្ងៃសុក្រទី១៦ខែកុម្ភៈថា អាវុធនេះមិនទាន់រួចរាល់ទេ ប៉ុន្តែវាអាចធ្វើឲ្យបណ្តាញផ្កាយរណបដ៏សំខាន់របស់សហរដ្ឋអាមេរិក ស្ថិតក្នុងគ្រោះថ្នាក់ ហើយជំរុញឲ្យប្រធានគណកម្មាធិការស៊ើបការណ៍សម្ងាត់សភាអាមេរិក អំពាវនាវដល់លោកប្រធានាធិបតី Joe Biden ឲ្យគិតគូរចំពោះព័ត៌មានដែលគំរាមកំហែងសន្តិសុខជាតិដ៏ធ្ងន់ធ្ងរនេះ។
ផ្កាយរណបរបស់អាមេរិក បានបញ្ជូនទិន្នន័យរាប់ពាន់លានបៃក្នុងមួយម៉ោង ហើយជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ទំនាក់ទំនងស៊ីវិលអាមេរិក ការរុករក ប្រតិបត្តិការយោធា និងចារកម្ម។

ជំនួយការម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែនេះជាបញ្ហារសើបបានឲ្យដឹងថា យើងមិនទាន់ច្បាស់១០០%ទេថាតើអាវុធរុស្ស៊ីមានសមត្ថភាពនុយក្លេអ៊ែរឬក៏អត់ ប៉ុន្តែនេះគឺជារឿងគួរឲ្យភ័យខ្លាច។
ទោះបីជាយ៉ាងណាក៏ដោយ ទាក់ទិនបញ្ហាខាងលើ ភាគីខាងរុស្ស៊ីបានចេញមុខបដិសេធ ដោយអនុរដ្ឋមន្ត្រីការបរទេសនៃវិមានក្រឹមឡាំង លោក Sergei Ryabkov ប្រាប់ទៅសារព័ត៌មាន TASS ថា នេះគឺជាការប្រតិដ្ឋសុទ្ធសាធ និងគ្រាន់ជាល្បិចរបស់សេតវិមាន ក្នុងគោលបំណងបំភ័យឲ្យសមាជិកសភាអាមេរិក អនុម័តប្រាក់បន្ថែមដើម្បីប្រឆាំងទីក្រុងមូស្គូ ប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានប្រាប់ TASS ដែរថា “ច្បាស់ណាស់ សេតវិមានកំពុងលេងល្បិច បញ្ឆោតសភាឲ្យបោះឆ្នោតលើសេចក្តីព្រាងច្បាប់ បែងចែកប្រាក់”។
សូមបញ្ជាក់ថា អាមេរិក រុស្ស៊ី និងចិន សុទ្ធជាប្រទេសមានសមត្ថភាពវាយប្រហារផ្កាយរណបជុំវិញពិភពលោក ប៉ុន្តែតាមទ្រឹស្តី ពួកគេមិនអាចប្រើអាវុធនុយក្លេអ៊ែរនៅទីនោះបានឡើយ។ ប្រទេសទាំង៣ គឺហត្ថលេខីនៃសន្ធិសញ្ញាអវកាសខាងក្រៅឆ្នាំ១៩៦៧ ដែលហាមឃាត់ប្រទេសណាមួយពីការបញ្ជូនវត្ថុមានផ្ទុកអាវុធនុយក្លេអ៊ែរឬប្រភេទអាវុធប្រល័យលោក ចូលទៅក្នុងគន្លងអវកាស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្កាយរណបអឺរ៉ុបមួយគ្រឿង នឹងផ្ទុះធ្លាក់មកផែនដី នៅសប្តាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


