ព័ត៌មានអន្ដរជាតិ
ទីបំផុត លោក ថាក់ស៊ីន ត្រូវបានដោះលែងឲ្យមានសេរីភាព
នៅទីបំផុត តាមការចុះផ្សាយរបស់ Bangkok Post, អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឲ្យមានសេរីភាព និងវិលត្រលប់ទៅផ្ទះរស់ជុំគ្រួសារវិញហើយ នៅថ្ងៃអាទិត្យទី១៨ខែកុម្ភៈ។

លោកថាក់ស៊ីន អាយុ៧៤ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យប៉ូលិសក្រោយសម្រាកព្យាបាលជំងឺធ្ងន់និងគំរាមកំហែងដល់អាយុជីវិត អស់រយៈពេលប្រាំមួយខែ។
យោងតាមសមត្ថកិច្ចយុត្តិធម៌, លោក ថាក់ស៊ីន ត្រូវលក្ខខណ្ឌនៃការដោះលែង ព្រោះលោកមានអាយុលើស៧០ឆ្នាំ និងមានជំងឺធ្ងន់ធ្ងរ ហើយត្រូវគេចាត់ទុកថា ជាប់ពន្ធនាគារយ៉ាងហោចណាស់ប្រាំមួយខែរួចទៅហើយ ទោះលោកស្ថិតនៅក្នុងមន្ទីរពេទ្យទូទៅក៏ដោយ។
ក្រោយការសម្រេចដោះលែង លោកថាក់ស៊ីន ត្រូវបានគេឃើញពាក់អាវដៃវែង និងម៉ាស នៅជាមួយកូនៗក្នុងរថយន្តមួយគ្រឿង ធ្វើដំណើរចេញពីមន្ទីរពេទ្យប៉ូលិស នាវេលាម៉ោង ៦ និង០៩នាទីព្រឹកថ្ងៃអាទិត្យ។

សូមបញ្ជាក់ជាថ្មី លោក ថាក់ស៊ីន បានវិលចូលស្រុកថៃវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរស់នៅនិរទេសអស់រយៈពេល ១៥ ឆ្នាំ ហើយនៅថ្ងៃដដែលនោះ តុលាការកំពូលក៏បានកាត់ទោសអតីតនាយករដ្ឋមន្ត្រីរូបនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណី។
ប៉ុន្តែភ្លាមៗនោះ លោក ថាក់ស៊ីន ត្រូវគេបញ្ជូនចេញពីពន្ធនាគារក្រុងបាងកកទៅកាន់មន្ទីរពេទ្យប៉ូលិសទាំងកណ្ដាលអធ្រាត្រ ដោយសារលោកមានអាការតឹងទ្រូង និងគេងមិនលក់ ហើយក្រោយការពិនិត្យរូច មន្ត្រីពេទ្យបានរកឃើញថា លោក ថាក់ស៊ីន មានជំងឺលើសឈាម ដោយតម្រូវឲ្យមន្ត្រីពន្ធនាគារធ្វើការតាមដានសុខភាពរបស់លោកយ៉ាងដិតដល់ ក្នុងអំឡុងពេលសម្រាកព្យាបាល ។
ទោះយ៉ាងណា លោក ថាក់ស៊ីន ត្រូវបានព្រះមហាក្សត្រ មហាវជ្ជរ៉ា ឡុងកន សម្រេចព្រះទ័យបន្ថូរបន្ថយទោសជាប់ពន្ធនាគារពី ៨ ឆ្នាំមកនៅត្រឹម ១ ឆ្នាំកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយសារតែទ្រង់មានព្រះរាជតម្រិះពិចារណាលើអង្គហេតុ ក៏ដូចជាកត្តាមួយចំនួនដូចជា មហាសេដ្ឋីរូបនេះមានភក្ដីភាពចំពោះរាជានិយម នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី និងនាំប្រទេសជាតិ និងប្រជានុរាស្ត្រទទួលបានផលប្រយោជន៍ជាច្រើន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រី ថៃ បញ្ជាក់ច្បាស់ៗពីថ្ងៃដោះលែងលោក ថាក់ស៊ីន ឲ្យមានសេរីភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


