ព័ត៌មានអន្ដរជាតិ
មហាជនរិះគន់បុរសស្លៀកខោទ្រនាប់ឡើងជិះបង្កាន់ដៃជណ្តើរយន្ត ផ្អើលពេញផ្សារទំនើបសិង្ហបុរី
បុរសម្នាក់ស្លៀកតែខោទ្រនាប់និងពាក់អាវពណ៌ខ្មៅ ហើយឡើងជិះលើបង្កាន់ដៃជណ្តើរយន្តបង្កឲ្យមានការភ្ញាក់ផ្អើលនៅកណ្តាលផ្សារទំនើបដ៏ល្បីមួយក្នុងប្រទេសសិង្ហបុរី ខណៈដែលហាងលក់ទំនិញបានធ្វើសេចក្តីថ្លែងការណ៍ភ្លាមៗ នៅពេលអ្នកលេងអ៊ីនធឺណិតរិះគន់អំពីភាពស័ក្តិសម។
យោងតាមការចុះផ្សាយពីទំព័រហ្វេសបុកឈ្មោះ Tiagong បានបង្ហោះនូវភាពពីរសន្លឹករបស់បុរសម្នាក់ ពាក់អាវយឺត ស្លៀកខោក្នុងពណ៌ខ្មៅ និងស្បែកជើងកីឡា ឡើងជិះបង្កាន់ដៃជណ្តើរយន្តនៅខាងក្នុងផ្សារទំនើប FairPrice ក្នុង Bukit Merah Central នៃប្រទេសសិង្ហបុរី ដែលធ្វើឲ្យអ្នកលេងអ៊ីនធឺណិតរិះគន់យ៉ាងខ្លាំងនូវរូបភាពបែបនេះ។

ទោះយ៉ាងណាក៏ដោយ តាមរយៈការបង្ហោះរបស់ម្ចាស់គណនីដដែល ត្រូវបានចែករំលែកតាមអ៊ីនធឺណិតនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤។ អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិអវិជ្ជមាន ពួកគេបានចាត់ទុកសកម្មភាពបែបនេះថាមិនមានសុវត្ថិភាព។ ព្រោះបុរសនោះអង្គុយលើបង្កាន់ដៃរំកិលឡើងពីជាន់ទីមួយទៅជាន់ទី ២នៃផ្សារទំនើប។ ក្នុងនោះផងដែរ ក៏មានការរិះគន់អំពីភាពស្អាតស្អំនៃបង្កាន់ដៃជណ្តើរយន្តថា បុរសនោះស្លៀកតែខោទ្រនាប់តូច ហើយអង្គុយលើបង្កាន់ដៃភាពកខ្វក់និងមេរោគអាចកកកុញ អ្នកដែលបន្តប្រើជណ្ដើរយន្តអាចប្រឈមនឹងមេរោគជាក់ជាមិនខានឡើយ។
ក្រោយមក ផ្សារទំនើប FairPrice បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ឧបទ្ទវហេតុដែលបុរសវ័យក្មេងរូបនេះប្រើជណ្តើរយន្តចម្លែកខុសគេ វាពិតជាបានកើតឡើងកាលពីថ្ងៃសុក្រ ទី២៣ ខែកុម្ភៈមែន។ ក្រោយពីមានហេតុការណ៍នេះ ផ្សារទំនើបបានសម្អាត និងសម្លាប់មេរោគភ្លាមៗនៅលើបង្កាន់ដៃជណ្តើរយន្ត។
ដោយឡែក អ្នកនាំពាក្យផ្នែកទំនាក់ទំនងសាធារណៈរបស់ FairPrice បាននិយាយថា “សុវត្ថិភាពរបស់អតិថិជន និងបុគ្គលិករបស់យើងគឺជាអាទិភាពទីមួយរបស់យើង។ យើងរីករាយដែលគ្មាននរណាម្នាក់រងរបួស។ យើងនៅតែមានការប្រុងប្រយ័ត្ន ហើយប្តេជ្ញាផ្តល់នូវបទពិសោធន៍ទិញទំនិញប្រកបដោយសុវត្ថិភាពសម្រាប់អតិថិជនទាំងអស់នៅក្នុងបណ្តាញរបស់យើង”។
យ៉ាងណាមិញ រូបភាពរបស់បុរសចម្លែកសិង្ហបុរី ត្រូវបាមហាជនជាច្រើនដែលប្រទះឃើញបានថតរូបបង្ហោះលើបណ្ដាញអ៊ីនធឺណិតប្រហែល ១២ ម៉ោងមុនពេលរូបថតរបស់គាត់កំពុងជិះជណ្តើរយន្តនៅក្នុងផ្សារទំនើប។ ឧប្បត្តិហេតុនេះបានក្លាយជាប្រធានបទនៃការជជែកវែកញែកយ៉ាងទូលំទូលាយ ទាំងទាក់ទងនឹងភាពសមស្របនៃការស្លៀកពាក់នៅទីសាធារណៈ និងភាពសមស្របនៃការជិះជណ្តើរយន្តនៅកណ្តាលផ្សារទំនើប៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រី Net Idol ស្លាប់ក្នុងវ័យ២៨ឆ្នាំ ដោយសារតែសកម្មភាពសាមញ្ញធ្វើរាល់ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


