ជីវិតកម្សាន្ដ
តារាស្រី Net Idol ស្លាប់ក្នុងវ័យ២៨ឆ្នាំ ដោយសារតែសកម្មភាពសាមញ្ញធ្វើរាល់ថ្ងៃ
គេហទំព័រ sinchew រាយការណ៍ថា តារាស្រី Net Idol ម្នាក់ឈ្មោះថា Fei Fei មកពីខេត្ត Shaanxi ប្រទេសចិន បានទទួលមរណភាពនៅអាយុ២៨ឆ្នាំ ដោយសារតែប្រទះនឹងជំងឺមហារីកតម្រងនោម ព្រោះតែសកម្មភាពផ្ទាល់ខ្លួនរបស់នាង។
ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ គ្រួសាររបស់នាងបានចេញមកប្រកាសពីការស្លាប់របស់កូនដោយបញ្ជាក់ថា “កូនស្រីរបស់ខ្ញុំ Fei Fei បានចាកចេញពីពួកយើងនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ សូមទៅកាន់ឋានសួគ៌ដោយគ្មានការឈឺចាប់” រួមជាមួយនឹងពាក្យថ្លែងអំណរគុណដល់អ្នកគាំទ្រដែលតែងតែគាំទ្រកូនស្រីរបស់គាត់ ហើយក៏ព្រមានអ្នករាល់គ្នាសូមយកចិត្តទុកដាក់លើសុខភាព និងពិនិត្យរាងកាយឲ្យបានទៀងទាត់។
Fei Fei មានភាពល្បីល្បាញនៅលើអ៊ីនធឺណិត ដោយការចូលប្រឡូកក្នុងវិស័យកីឡា E-Sports រហូតដល់មានភាពល្បីល្បាញ ហើយបានក្លាយជាគ្រូបង្វឹក esports ដ៏អស្ចារ្យម្នាក់។ ប៉ុន្តែដោយសារសម្ពាធប្រកួតប្រជែង ធ្វើឲ្យនាងគេងយឺតជារៀងរាល់ថ្ងៃ ហើយច្រើនដងនៅរហូតដល់ម៉ោង ១០ ព្រឹក។ ជាពិសេសនាងមានទម្លាប់ទប់នោម ហើយកម្រផឹកទឹកណាស់។ ពេលនាងឃ្លាន នាងនឹងកម្មង់អាហារមកបរិភោគ រួមទាំងការផឹកស្រា។
តារាស្រី Net Idol រូបនេះបានធ្វើបែបនេះម្តងហើយម្តងទៀត រហូតដល់ចុងឆ្នាំ ២០២០ វេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យឃើញថានាងមានជំងឺ មហារីកតម្រងនោមកម្រិតខ្ពស់ កោសិកាមហារីកបានរីករាលដាលដល់កូនកណ្តុរ និងឆ្អឹង។ ជាលទ្ធផល នាងត្រូវឆ្លងកាត់ការព្យាបាលយ៉ាងលំបាក ដើម្បីទប់ទល់នឹងជំងឺនេះ អស់រយៈពេលជាង៣ឆ្នាំ ដែលអំឡុងពេលនោះ នាងបន្តថតឃហលិបប្រាប់ពីស្ថានភាពជំងឺរបស់នាង ឲ្យអ្នកគាំទ្របានតាមដាននិងព្រួយបារម្ភជាខ្លាំង។
អំឡុងពេលព្យាបាលជំងឺ នាងតែងតែប្រើមេរៀននេះ ដើម្បីដាស់តឿនអ្នកគាំទ្ររបស់នាងម្តងហើយម្តងទៀតថា កុំបរិភោគអាហារមិនល្អ ហើយអ្នកមិនគួរគេងយឺតដូចគ្នា។ រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ Fei Fei បានបង្ហាញខ្លួនចុងក្រោយក្នុងស្ថានភាពរាងកាយមានការប្រែប្រួលខ្លាំងថា “ទោះបីការឈឺចាប់មិនអាចទ្រាំបាន ខ្ញុំនឹងបន្តអត់ធ្មត់។ ប៉ុន្តែខ្ញុំមិននឹកស្មានថាការតាំងចិត្តកន្លងមករបស់ខ្ញុំទេ។ វានឹងធ្វើឲ្យខ្ញុំរងនូវជំងឺដ៏អាក្រក់នេះ”។
ទោះយ៉ាងណាណាក៏ដោយ ចុងក្រោយនាងនៅតែមិនអាចទ្រាំទ្រនឹងស្ថានភាពជំងឺផ្ទាល់ខ្លួនបានដដែលហើយចុងក្រោយ Fei Fei បានទទួលមរណភាពនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលជាដំណឹងមួយធ្វើឲ្យអ្នកគាំទ្រជាច្រើនតក់ស្លុតយ៉ាងខ្លាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Dispatch ផ្សាយថា Lee Jae Wook និង Karina ក្រុម aespa មានទំនាក់ទំនងស្នេហា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


