ព័ត៌មានអន្ដរជាតិ
អង្គការណាសា កំពុងជ្រើសរើសមនុស្ស បញ្ជូនទៅឋានព្រះចន្ទ
តាមការចុះផ្សាយរបស់គេហទំព័រ Space.com កាលពីថ្ងៃពុធទី៦ខែមីនា, អង្គការណាសា កំពុងជ្រើសរើសបេក្ខជនឲ្យចូលរួមក្រុមមួយ ដើម្បីធ្វើដំណើរទៅរុករកនៅឋានព្រះចន្ទ ឬអាចធា្លយដល់ភពអង្គារទៀតផង។

ពាក់ព័ន្ធការជ្រើសរើសនេះដែរ អង្គការណាសា បានដាក់លក្ខខណ្ឌថា បេក្ខជនដាក់ពាក្យ ត្រូវតែជាជនជាតិអាមេរិកមានជំនាញខាងអវកាស រៀនចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម ឬគណិតវិទ្យា មានបទពិសោធន៍វិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្តរយៈពេលបីឆ្នាំ ឬឆ្លងកាត់ការបើកយន្តហោះរយៈពេល១០០០ម៉ោង និងមានរាងកាយមាំមួន។
សម្រាប់ការដាក់ពាក្យ ណាសា នឹងបើកទទួលចាប់ពីថ្ងៃ២ខែមេសាទៅ ហើយព័ត៌មានលម្អិតសូមចូលទៅមើលគេហទំព័ររបស់ទីភ្នាក់ងារនេះផ្ទាល់គឺ www.nasa.gov។

មន្ត្រីអង្គការ NASA បានសរសេរនៅក្នុងសេចក្តីប្រកាសថា “អវកាសយានិក នឹងរុករកហើយធ្វើពិសោធន៍កន្លែងដែលមនុស្សមិនធ្លាប់ទៅ ពោលគឺនៅប៉ូលខាងត្បូងនៃព្រះចន្ទ។ ជាមួយនឹងផែនការរបស់ណាសាសម្រាប់ការរុករកនាថ្ងៃអនាគត, អវកាសយានិកថ្មីដែលជ្រើសរើសបាន នឹងហោះហើរទៅឆ្ងាយជាងអ្នកមុនៗ ហើយអាចជាក្រុមមនុស្សដំបូងគេ ដែលហោះហើរទៅដល់ភពព្រះអង្គារទៀតផង”។

សូមបញ្ជាក់ លើកចុងក្រោយដែលណាសា ជ្រើសរើសបានបេក្ខជនអវកាសយានិក គឺក្នុងឆ្នាំ ២០២១ ដែលកាលនោះមានមនុស្សជាង១២០០០នាក់បានដាក់ពាក្យ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនបេក្ខជនចុងក្រោយដែលណាសាជ្រើសរើសបាន គឺកំណត់យកត្រឹម១០នាក់ប៉ុណ្ណោះ។
អ្នកជ្រើសរើសបាន នឹងត្រូវឆ្លងកាត់ការបណ្តុះបណ្តាលជំនាញអវកាសយានិកជាមូលដ្ឋានសិនដូចជា ការដើរលើលំហ ប្រតិបត្តិការស្ថានីយអវកាស ការបើកយាន T-38 និងការគ្រប់គ្រងដៃមនុស្សយន្ត មុនពេលណាសា បញ្ជូនពូកគេទៅឋានព្រះចន្ទ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង្គការណាសា ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្ត ទៅរស់នៅភពអង្គារសិប្បនិម្មិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


