Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងជំទង់ចិន វ័យ១៦ឆ្នាំ មានដុំសាច់ក្នុងខួរក្បាល ដោយសារតែផឹកទឹក៩លីត្រក្នុងមួយថ្ងៃ

បានផុស

នៅ

ការផឹកទឹកជាប្រចាំគឺជាទម្លាប់ដ៏ល្អ ប៉ុន្តែទន្ទឹមនឹងនោះ ការផឹកទឹកច្រើនពេកក៏អាចប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ។ ជាឧទាហរណ៍ ក្នុងករណីក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់នៅទីក្រុង Guangzhou ប្រទេសចិន ដែលមានទម្លាប់ផឹកទឹក ៩លីត្រក្នុងមួយថ្ងៃ គាត់បានបាត់បង់ការចងចាំរយៈពេលខ្លី ហើយ​បន្ទាប់​ពី​ពិនិត្យ​រួច​ក៏​រក​ឃើញ​ថា ទទួលរងពីដុំសាច់ខួរក្បាល។

គេហទំព័របរទេស sohu បានរាយការណ៍ថា ថ្ងៃមួយក្នុងអំឡុងពេលសម្រាករដូវក្តៅឆ្នាំ ២០២១ គ្រួសាររបស់ក្មេងជំទង់ឈ្មោះ Young បានចាប់ផ្តើមកត់សម្គាល់រោគសញ្ញាមិនធម្មតា។ ដោយសារតែក្មេងជំទង់ម្នាក់នេះអាចផឹកទឹកបាន ១៨លីត្រក្នុងរយៈពេល ២ ថ្ងៃ គ្រួសារមានការព្រួយបារម្ភជាបឋមថា វាអាចជាសញ្ញានៃបញ្ហាសុខភាពទាក់ទងនឹងជំងឺតម្រងនោម ឬជំងឺទឹកនោមផ្អែម។ ប៉ុន្តែនៅពេលដែលលទ្ធផលតេស្តចេញមកធម្មតា។ ដូច្នេះ គាត់​មិន​បាន​ទទួល​ការ​ព្យាបាល​បន្ថែម​ទៀត​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមកនៅខែតុលា ឆ្នាំ ២០២២ ក្មេងប្រុសនេះបានចាប់ផ្តើមបង្ហាញអាកប្បកិរិយាខុសប្រក្រតីម្តងទៀត។ គាត់ងាយនឹងឆាប់ខឹង។ ក្រុម​គ្រួសារ​បាន​បញ្ជូន​​ទៅ​ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត​ដែល​តែងតែ​កើតឡើង​ជាមួយ​ក្មេង​ជំទង់ ប៉ុន្តែ​នៅ​ទី​បំផុត រោគ​សញ្ញា​មិន​បាន​ប្រសើរ​ឡើង​ទេ។ លើសពីនេះទៅទៀត វាកាន់តែធ្ងន់ធ្ងរជាងពេលមុនទៅទៀត ជារឿយៗក្មេងប្រុសនេះតែងតែឃើញរូបភាពបំភាន់ជាញឹកញាប់ ហើយតែងតែដួលនៅពេលដើរជានិច្ច។

រហូតមកដល់ខែមីនា ឆ្នាំ ២០២៣ គ្រូពេទ្យបានរកឃើញដុំសាច់មួយនៅក្នុងតំបន់ខួរក្បាល ដោយមានការសង្ស័យថា វាអាចជាដុំសាច់ដែលកើតចេញពីជាលិកាខួរក្បាល (Gliomas) ដុំសាច់នោះត្រូវបានវះកាត់យកចេញ។ ការធ្វើរោគវិនិច្ឆ័យរោគវិទ្យាគឺ Germinoma បន្ទាប់ពីនោះស្ថានភាពរបស់គាត់ចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺន។ ការចងចាំក្លាយជាខ្លី ទំងន់រាងកាយកើនឡើងពី ៥០គីឡូក្រាមទៅ ៧០ គីឡូក្រាម។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារបានបញ្ជូនក្មេងប្រុសនេះទៅព្យាបាលនៅមន្ទីរពេទ្យខួរក្បាល Guangdong Sanjiu ។ នៅខែឧសភាឆ្នាំ ២០២៣ ហើយការពិនិត្យម្តងហើយម្តងទៀតបានរកឃើញសន្ទស្សន៍ gonadotrophin ដែលជាអរម៉ូន glycoprotein ពីក្រពេញភីតូរីសផ្នែកខាងមុខរបស់មនុស្សត្រូវបានកើនឡើងយ៉ាងខ្លាំង។ ដូច្នេះ​ហើយ គ្រូពេទ្យ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​លើក្មេងប្រុសមានដុំសាច់កោសិកាមេជីវិតចម្រុះ។ ដុំសាច់កោសិកាដែលកើតឡើងម្តងទៀត រួមជាមួយនឹងជំងឺនៃប្រព័ន្ធ endocrine, ការឆ្លងមេរោគសួត, គ្រុនក្តៅ, ហើម និងឆាប់ខឹង ការព្យាបាលដោយប្រើគីមី ត្រូវធ្វើឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បើមិនដូច្នោះទេវាអាចរីករាលដាល ធ្វើឲ្យរូបគេស្លាប់បាន។

យ៉ាងណាមិញ បន្ទាប់ពីទទួលបានការយល់ព្រមពីគ្រួសារ ក្មេងជំទង់រូប​នេះ​ បាន​ទទួល​ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម​ចំនួន ៤ ដង ហើយ​សីតុណ្ហភាព​រាងកាយ និង​អារម្មណ៍​របស់​គាត់​មាន​ស្ថិរភាព។ វេជ្ជបណ្ឌិតបានកំណត់ថាដុំសាច់របស់ ក្មេងប្រុសឈ្មោះ Young បានរីកធំ បង្រួម ឬលុកលុយអ៊ីប៉ូតាឡាមូសរបស់គាត់។ នេះបណ្តាលឲ្យមានរោគសញ្ញា hypothalamus ជាច្រើន រួម​ទាំង​ជំងឺ polydipsia និង​រោគ​សញ្ញា​ជា​ច្រើន​ទៀត​។​ ដោយ​ហេតុ​ផល​នេះ​ហើយ​ទើប​គេ​សន្មត​ថា​ ហេតុផលសម្រាប់ការផឹកទឹក ៩ លីត្រក្នុងមួយថ្ងៃគឺមកពីអ៊ីប៉ូតាឡាមូសកាន់តែកើនឡើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកមានឥទ្ធិពលចិនម្នាក់ ចំណាយប្រាក់រាប់សិបលានដុល្លារ កែសម្ផស្សតាំងពីអាយុ ១៣ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៥ នាទី មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ២ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៧ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម