ព័ត៌មានអន្ដរជាតិ
ផ្លូវការ! លោក ចូ បៃដិន គឺជាអ្នកតំណាងបក្សប្រជាធិបតេយ្យ ទៅបោះឆ្នោតខែវិច្ឆិកា
នៅទីបំផុតលោកប្រធានាធិបតី ចូ បៃដិន បានឈ្នះការតែងតាំងពីគណបក្សប្រជាធិបតេយ្យជាលើកទី២ ដើម្បីតំណាងទៅប្រកួតក្នុងការបោះឆ្នោតខែវិច្ឆិកា ហើយគូប្រជែងប្រហែលជាគ្មាននរណាក្រៅពីលោក ដូណាល់ ត្រាំ នោះទេ។ នេះបើតាមការចុះផ្សាយរបស់ CNN នៅថ្ងៃពុធទី១៣ខែមីនា។

លោក បៃដិន បានទទួលការតែងតាំងនេះមុនពេលកំណត់ បន្ទាប់ពីគាត់ឈ្នះប្រតិភូគ្រប់គ្រាន់នៅរដ្ឋ Georgia។ នោះបានជួយឲ្យលោកបៃដិន ឈ្នះប្រតិភូលើស១៩៦៨ នៃមហាសន្និបាតជាតិគណបក្សប្រជាធិបតេយ្យនៅទីក្រុង Chicago ក្នុងខែសីហា ដែលតាមទម្លាប់ ពេលនោះជាពេលដែលការតែងតាំងរបស់គាត់ នឹងត្រូវធ្វើឡើងជាផ្លូវការ។
ត្បិតមានវ័យចាស់បន្តិចមែន តែលោក បៃដិន មិនប្រឈមនឹងការប្រឆាំងខ្លាំងក្លាណាស់ណាពេកទេ ក្នុងគណបក្សប្រជាធិបតេយ្យចំពោះការឈរឈ្មោះបោះឆ្នោតឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយ តាមការស្ទង់មតិថ្មីៗដោយ The Associated Press-NORC Center for Public Affairs Research បានបង្ហាញថា មនុស្សពេញវ័យអាមេរិកត្រឹមតែ៣៨% ប៉ុណ្ណោះដែលយល់ស្របពីរបៀបដឹកនាំរបស់លោក បៃដិន ក្នុងនាមជាប្រធានាធិបតី ខណៈ៦១% មិនយល់ស្រប។
មុនការបោះឆ្នោតលើកនេះ លោក បៃដិន ត្រូវប្រឈមនឹងយុទ្ធនាការយ៉ាងលំបាក ទាំងក្នុងនិងក្រៅប្រទេស ខណៈដែលលោកត្រូវទប់ទល់ជាមួយលោក ត្រាំ ដែលបានប្រកាសក្តែងៗពីការផ្តាច់ជំនួយអ៊ុយក្រែន ដកខ្លួនចេញពីអង្គការណាតូ ហើយថែមទាំងសរសើរប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក៏ដូចជាការជំរុញឲ្យទីក្រុងមូស្គូ វាយប្រហារសម្ព័ន្ធមិត្តណាតូណា ដែលគាត់ចាត់ទុកថាមិនបំពេញតាមគោលដៅចំណាយទៀតផង។

ក្រោយឈ្នះការតែងតាំង លោក បៃដិន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងប្រឈមមុខនឹងការពិតយ៉ាងច្បាស់។ សេរីភាពនិងលទ្ធិប្រជាធិបតេយ្យ គឺកំពុងស្ថិតក្នុងហានិភ័យនៅទីនេះ ក្នុងរបៀបដែលមិនធ្លាប់មានសោះចាប់តាំងពីសង្គ្រាមស៊ីវិលមក។ លោក ដូណាល់ ត្រាំ កំពុងធ្វើយុទ្ធនាការសងសឹក ដែលគំរាមកំហែងដល់ចិត្តគំនិតរបស់អាមេរិក។ ខ្ញុំជឿថាប្រជាជនអាមេរិកនឹងជ្រើសរើស ដើម្បីរក្សាយើងឲ្យឈានទៅអនាគត”។
សូមបញ្ជាក់ លោក ចូ បៃដិន គឺជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ហើយលោកក៏ធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីទី៤៧ ចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ចូ បៃដិន និង ដូណាល់ ត្រាំ ប្រកាសធ្វើដំណើរទៅព្រំដែនម៉ិកស៊ិក នៅថ្ងៃតែមួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


