ព័ត៌មានអន្ដរជាតិ
មូលហេតុ ប្រធានាធិបតីវៀតណាម ចុះចេញពីតំណែង
តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃពុធទី២០ខែមីនា, គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានឯកភាពអនុញ្ញាតឲ្យលោកប្រធានាធិបតី Vo Van Thuong លាលែងពីមុខតំណែងទាំងអស់ព្រោះមូលហេតុ លោកបំពានបទប្បញ្ញត្តិគណបក្ស ធ្វើរឿងដែលសមាជិកបក្សមិនត្រូវបានអនុញ្ញាតឲ្យធ្វើ ហើយមិនអាចធ្វើជាគំរូដល់គេឯង។

យោងតាមសេចក្តីប្រកាស “ការបំពាន និងភាពខ្វះចន្លោះរបស់លោក Vo Van Thuong បានបង្កឲ្យមានមតិរិះគន់ជាសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បក្ស រដ្ឋ និងបុគ្គល”។
លោក Thuong នឹងលាលែងពីមុខតំណែងជាប្រធានាធិបតី, សមាជិកការិយាល័យនយោបាយ, សមាជិកគណៈកម្មាធិការមជ្ឈិមបក្សទី១៣, ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខសម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦ តាមសេចក្តីសម្រេចដែលបានប្រកាសនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការបក្ស។

សូមបញ្ជាក់ លោក Thuong អាយុ ៥៤ ឆ្នាំមកពីខេត្ត Vinh Long ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានជ្រើសរើសជាប្រធានាធិបតីកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ សម្រាប់អាណត្តិ៥ឆ្នាំ (២០២១-២០២៦) ជំនួសតំណែងលោក Nguyen Xuan Phuc ដែលក៏បានលាលែងតំណែងដូចគ្នា។
ដោយរៀនចប់ថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជា លោក Thuong បានចាប់ផ្តើមអាជីពនយោបាយរបស់គាត់ក្នុងតួនាទីជាអ្នកដឹកនាំនៅគណៈកម្មាធិការមជ្ឈិមសហភាពយុវជនទីក្រុងហូជីមិញ រហូតដល់ក្លាយជាលេខាបក្សនៃខេត្ត Quang Ngai ភាគកណ្តាលកាលពីខែសីហា ឆ្នាំ ២០១១។

បន្ទាប់មកលោកក្លាយជាអនុលេខាបក្សអចិន្ត្រៃយ៍នៃទីក្រុងហូជីមិញក្នុងឆ្នាំ ២០១៤ ហើយនៅខែកុម្ភៈឆ្នាំ២០១៦ លោកបានក្លាយជាប្រធានគណៈកម្មការព័ត៌មាននិងអប់រំ រួចក្លាយជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន ចាប់ពីខែកុម្ភៈឆ្នាំ២០២១ ដល់ខែមីនាឆ្នាំ ២០២៣ ។
ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី លោក Thuong បានធ្វើដំណើរ និងទស្សនកិច្ចជាង ១០ ដងជាមួយថ្នាក់ដឹកនាំអន្តរជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


