Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងបាញ់ផ្លោងមីស៊ីលរយៈចម្ងាយជិតចូលចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន

បានផុស

នៅ

​មីស៊ីល​​​ប៉ុន្មាន​គ្រាប់​របស់​កូរ៉េ​ខាង​ជើងត្រូវ​បាន​បាញ់​​​ផ្លោង​ចូល​ក្នុង​ដែន​សមុទ្រ​ខាង​កើត​របស់​ខ្លួន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ឧបទ្វីប​កូរ៉េ​ និង​ប្រទេស​ជប៉ុននៅ​ថ្ងៃ​ចន្ទ ទី​២២ ខែ​មេសា ។ នេះ​បើ​យោងតាម​ការ​លើក​ឡើង​របស់​​យោធា​កូរ៉េខាង​ត្បូង ។

ទន្ទឹមនោះ បន្ទាប់​ពី​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងហើយ ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ការ​ថ្កោលទោស​​យ៉ាង​ឆាប់​រហ័ស​មួយ​ ដែល​​យល់​ឃើញថា វា​ជា​ការ​គំរាមគំហែង​សេ្ថរភាព​​នៃ​ឧបទ្វីប​កូរ៉េ ។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​នឹង​​សកម្មភាព​បាញ់​ផ្លោង​មីស៊ីល​​របស់​លោក គីម ជុងអ៊ុន ខាង​រដ្ឋាភិបាល​​ជប៉ុន​វិញ បាន​​ក៏​បញ្ជាក់​ដែរ​​ថា​ គ្រាប់​ដែល​កូរ៉េ​ខាង​ជើង​បាញ់​នោះ​​ជា​ប្រភេទ​​មីស៊ីល​ប៉ាលីស្ទិក មាន​រយៈ​ចម្ងាយ​ខ្លី​ប្រមាណ ៣០០ ​គីឡូម៉ែត្រ ហើយ​​​ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់​​ក្បែរ​ទីក្រុង​ព្យុងយ៉ាង ។ រយៈ​ចម្ងាយ​ប៉ុណ្ណេះ អាច​​​បញ្ជាក់​ថា សព្វាវុធ​កូរ៉េ​ខាង​ជើង​ទំនង​ជា​​​មាន​សមត្ថភាព​អាច​កំណត់​គោលដៅ​បាញ់​ចូល​តំបន់​ណា​មួយ​បាន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ។

​​ការិយាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​​លោក Fumio Kishida បាន​​ណែនាំ​​ឲ្យ​មន្ត្រី​របស់​ខ្លួន​ប្រមូល​​ផ្ដុំ​ព័ត៌មាន​អំពី​ការ​​​បាញ់​សាកល្បង​មីស៊ីល​​កូរ៉េ​ខាង​ជើង និង​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​យន្តហោះ ក៏​ដូចជា​កប៉ាល់​ក្នុង​ប្រទេស ។ ឆ្មាំ​សមុទ្រ​​ជប៉ុន បាន​ជំរុញ​​ឲ្យ​នាវា​​នានា​លើ​ដែន​សមុទ្រ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ចំពោះ​​របស់របរ​ដែល​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ ហើយ​ត្រូវ​រាយការណ៍​ក្នុង​ករណី​សង្ស័យ​​ណា​មួយ ៕

ដោយ ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ វិនាទី មុន

កូរ៉េខាងជើងបាញ់ផ្លោងមីស៊ីលរយៈចម្ងាយជិតចូលចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន

ព័ត៌មានជាតិ២ នាទី មុន

ក្រសួងការងារ សហការជាមួយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំពិធីបុណ្យចូលឆ្នាំថ្មី មហាសង្ក្រាន្តខ្មែរ នៅកូរ៉េ

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ប្រជាជន ហៃទី កំពុងស្វែងរកកន្លែងមានសុវត្ថិភាព ខណៈក្រុមក្មេងទំនើង​គ្រប់គ្រងស្ទើរពេញទីក្រុង

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួងការងារ នឹងជួយសម្របសម្រួលរកការងារធ្វើជូនពលករខ្មែរ ៧៨ នាក់ ចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីត

ព័ត៌មានជាតិ២១ នាទី មុន

សម្ដេចតេជោ សរសើរសកម្មភាពជួយសង្គម បំពេញកង្វះខាតសាលាតំបន់ដាច់ស្រយាល

Sokha Hotels

ព័ត៌មានពេញនិយម