កីឡា
នេះកម្មវិធីប្រកួត Top 4 វគ្គបុកពោះសម្រាប់អ្នកគាំទ្រ
ការប្រកួតជុំទី៣នៃខេមបូឌានព្រីមៀរលីគ ក្រុមកំពូលទាំង៤បានរកឃើញហើយដែលត្រូវបន្តភារកិច្ចធ្ងន់ដើម្បីស្វែងរកក្រុមជើងឯករដូវកាល២០២៣-២៤។

៣ប្រកួតក្នុងជុំទី៤ ព្រះខ័នរាជស្វាយរៀងត្រូវការកម្លាំងចិត្តពីអ្នកគាំទ្ររបស់ខ្លួនខ្លាំងមែនទែន ជាពិសេស២ប្រកួតនៅផ្ទះរបស់ខ្លួន។ នៅថ្ងៃទី៤ ខែឧសភា ព្រះខ័នរាជស្វាយរៀងត្រូវបើកទ្វារផ្ទះរបស់ខ្លួនទទួលបឹងកេត។ បន្ទាប់មក ព្រះខ័នរាជស្វាយរៀងត្រូវលេងក្នុងដីរបស់ខ្លួនទៀតដោយជួបក្រុមវិសាខា នៅថ្ងៃទី៨ ខែឧសភា មុនពេលធ្វើដំណើរទៅជួបភ្នំពេញក្រោនសម្រាប់ការប្រកួតចុងក្រោយនៅថ្ងៃទី១២ ខែឧភា ឆ្នាំ២០២៤។

ព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះជាចាំបាច់សម្រាប់ការប៉ះ បឹងកេត នៅថ្ងៃទី៤ ខែឧសភា ពីព្រោះមានពិន្ទុនាំមុខ ភ្នំពេញក្រោន តែ៥ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីស្មើគ្នាជាមួយ បឹងកេត ៣-៣ កាលពីថ្ងៃទី២០ ខែឧសភា។ រាល់ការជួបបឹងកេត នៅក្នុងរដូវកាលនេះទាំងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងខេមបូឌានព្រីមៀរលីគ ព្រះខ័នរាជស្វាយរៀងពិតជាជួបការលំបាកខ្លាំងមែនទែន។


ថ្ងៃទី៤ ខែឧសា ឆ្នាំ២០២៤
- ព្រះខ័នរាជស្វាយរៀង vs បឹងកេត (នៅកីឡដ្ឋានស្វាយរៀង)
- ភ្នំពេញក្រោន vs វិសាខា (នៅកីឡដ្ឋាន ស្មាត អអេសអិន)
ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤
- បឹងកេត vs ភ្នំពេញក្រោន (នៅពហុកីឡដ្ឋានជាតិអូឡាំពិក)
- ព្រះខ័នរាជស្វាយរៀង vs វិសាខា (កីឡដ្ឋានស្វាយរៀង)
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤
- ភ្នំពេញក្រោន vs ព្រះខ័នរាជស្វាយរៀង (នៅកីឡដ្ឋានស្មាត អអេសអិន)
- វិសាខា vs បឹងកេត (នៅកីឡដ្ឋានព្រីនស៍)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


