Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ សរសើរសកម្មភាពជួយសង្គម បំពេញកង្វះខាតសាលាតំបន់ដាច់ស្រយាល

បានផុស

នៅ


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសើរចំពោះសកម្មភាពរបស់យុវជនកម្ពុជា ដែលបាននាំគ្នាបំផុសប្រមែប្រមូលថវិកាម្នាក់បន្តិចៗដើម្បីរួមគ្នាយកទៅបំពេញបន្ថែមនូវកង្វះខាតសាលារៀនតាមទីជនបទ និងតំបន់ដាច់ស្រយាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការបង្ហោះរបស់គណនី ហ្វេសបុក ឈ្មោះ “ខ្មៅដៃ សប្បុរសធម៌” លើវីដេអូអំពាវនាវការការរួមបរិច្ចាគរបស់មហាជនដើម្បីជួយសាងសង់បន្ថែមនៅសាលាបឋមសិក្សាមួយ ក្រោចំណងជើងថា “អាចទេ? ម្នាក់ត្រឹម ៥០០០​ រៀល ការសាងសង់បន្ថែម ដោយរៀបឥដ្ឋ បូកជញ្ជាំង លាបថ្នាំមួយជុំអគារផ្នែកខាងក្រោម ដាក់ទ្វារបង្អួច និងថ្លៃជាង ត្រូវចំណាយថវិការសរុបចំនួន ៩ ៦០៥ ០០០ រៀល” កាលពីម្សិលមិញនេះ គណនីហ្វេសបុក របស់ សម្ដេចតេជោ ហ៊ុន សែន បានចូលទៅបញ្ចេញមតិថា សូមកោតសរសើរចំពោះសកម្មភាពជួយដល់សង្គមបែបនេះ។ ជួយបានតិចប្រសើរជាងមិនបានជួយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ “ខ្ញុំ និងក្រុមគ្រួសារនឹងចូលរួមចំនួន ១០ លានរៀល (ដប់លានរៀល) ជូនដល់ចៅៗដែលកំពុងជួបការលំបាក។ ខ្ញុំនឹងឱ្យ លោក សេង ទៀង ចុះទៅពិនិត្យជាក់ស្តែងអំពីតម្រូវការ ដើម្បីជួយបន្តទៀត”។

ជាការឆ្លើយតប តំណាង ក្រុមការងារខ្មៅដៃ និងសាលារៀនអន្លង់អក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពង់ សម្រាប់ប្រសាសន៍ដ៏ថ្លៃថ្លា និងការគាំទ្ររបស់សម្តេច។

គេហបាល ក្រុមការងារខ្មៅដៃ បានបញ្ជាក់បន្ថែមថា៖ “នាងខ្ញុំ នឹងចាត់ចែងថវិការបស់សម្តេច ប្រើប្រាស់ឱ្យបានត្រឹមត្រូវចំគោលដៅ។ នាងខ្ញុំ សូមបួងសួងទេវតា ប្រោះព្រំសិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនសម្តេចតេជោ និងសម្តេចកិត្តិ ព្រមទាំងក្រុមគ្រួសារ សូមគោរពអរគុណសម្តេច”។

គួរបញ្ជាក់ថា សាលាបឋមសិក្សា អន្លង់អក ស្ថិតនៅ ភូមិថ្មី ឃុំកំពង់ឧស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ចេញពីផ្លូវជាតិលេខ៥ ចូលតាមច្រកផ្សារព្រៃខ្មែរប្រហែល ១៥គីឡូម៉ែត្រ។ សាលារៀន មានសិស្សពីថ្នាក់ទី១ ដល់ទី៦ ចំនួន ៥៦នាក់ នាយក ១រូប គ្រូបង្រៀន ២រូប។

សាលារៀនមាន ៣បន្ទប់រៀន ដោយ ១បន្ទប់ ត្រូវរៀន ២កម្រិតថ្នាក់ក្នុងពេលតែមួយ រៀនពេលព្រឹក។ ថ្វីដ្បិតតែនៅខ្វះខាត អត់ទាន់គ្រប់គ្រាន់ ប៉ុន្តែសាលាមានការរៀបចំបានល្អ មានទាំងរបងឫស្សី ដងទង់ជាតិ កន្លែងលាងដៃ បន្ទប់ទឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម