ជីវិតកម្សាន្ដ
ករណីជនអនាមិកក្លែងបន្លំឈ្មោះបង្ហោះថា កូនស្រីពៅស្លាប់ ផន សុផារី សម្រេចចាត់វិធានការផ្លូវច្បាប់
កាលពីទី២១ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីមានជនអនាមិកបានយកឈ្មោះ និងរូបភាពបង្កើតផេកហ្វេសប៊ុកក្លែងក្លាយ និងបង្ហោះថា តារាសម្តែងអ្នកនាង ផន សុផារី បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបណ្តាលឲ្យកូនស្រីពៅរបស់នាងទទួលមរណភាព។

ស្របពេលជាមួយគ្នានេះ អ្វីដែលកាន់តែហួសចិត្តទៀតបុគ្គលបោកប្រាស់រូបនោះដែលប្រើ Account Facebook ក្លែងក្លាយឈ្មោះថា Phorn Sophary ថែមទាំងបានយករូបថតលោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា និងភរិយាអំឡុងពេលទៅអុចធូបគោរពវិញ្ញាណក្ខន្ធលោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា យកទៅកាត់តដាក់រូបថតកូនក្មេង ផុសផ្សព្វផ្សាយបោកប្រាស់ធ្វើការរៃអង្គាសសុំលុយពីសាធារណៈជនទៀតផង។
យ៉ាងណាភ្លាមៗនោះលោក សួន សេរីរដ្ឋា ក៏អំពាវនាវឲ្យអាជ្ញាធរសមត្ថកិច្ចស៊ើបអង្កេត និងចាត់ការលើបុគ្គលម្ចាស់ Account នេះតាមច្បាប់ជាបន្ទាន់។ ដោយឡែក បន្ទាប់ពីកើតរឿងរ៉ាវនេះឡើង ងាកមកតារាស្រីអ្ននាង ផន សុផារី កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានចេញមកធ្វើការឡាយបកស្រាយករណីគេថា នាង និងកូនជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់។

ផន សុផារី បានសរសេរថា «សូមបងប្អូនកុំយល់ច្រឡំ»។ ទន្ទឹមនោះនាងក៏បាននិយាយនៅក្នុងការ Live ទៀតថា នាង និងកូនពុំមានរឿងអ្វីកើតឡើងដូចការបង្ហោះរបស់ជនអនាមិកដែលបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំដើម្បីគេងចំណេញផលប្រយោជន៍នោះទេ។ ម្យ៉ាងទៀតរឿងដែលសំខាន់ពេលនេះនាងបានសម្រេចធ្វើតាមផ្លូវច្បាប់ទៅលើបុគ្គលនោះហើយ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


