ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបាញ់ផ្លោងមីស៊ីលរយៈចម្ងាយជិតចូលចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន
មីស៊ីលប៉ុន្មានគ្រាប់របស់កូរ៉េខាងជើងត្រូវបានបាញ់ផ្លោងចូលក្នុងដែនសមុទ្រខាងកើតរបស់ខ្លួនដែលមានទីតាំងស្ថិតនៅចន្លោះឧបទ្វីបកូរ៉េ និងប្រទេសជប៉ុននៅថ្ងៃចន្ទ ទី២២ ខែមេសា ។ នេះបើយោងតាមការលើកឡើងរបស់យោធាកូរ៉េខាងត្បូង ។
ទន្ទឹមនោះ បន្ទាប់ពីការបាញ់សាកល្បងគ្រាប់មីស៊ីលរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងហើយ ប្រទេសកូរ៉េខាងត្បូងបានធ្វើការថ្កោលទោសយ៉ាងឆាប់រហ័សមួយ ដែលយល់ឃើញថា វាជាការគំរាមគំហែងសេ្ថរភាពនៃឧបទ្វីបកូរ៉េ ។
ពាក់ព័ន្ធនឹងសកម្មភាពបាញ់ផ្លោងមីស៊ីលរបស់លោក គីម ជុងអ៊ុន ខាងរដ្ឋាភិបាលជប៉ុនវិញ បានក៏បញ្ជាក់ដែរថា គ្រាប់ដែលកូរ៉េខាងជើងបាញ់នោះជាប្រភេទមីស៊ីលប៉ាលីស្ទិក មានរយៈចម្ងាយខ្លីប្រមាណ ៣០០ គីឡូម៉ែត្រ ហើយត្រូវបានបាញ់ចេញពីតំបន់ក្បែរទីក្រុងព្យុងយ៉ាង ។ រយៈចម្ងាយប៉ុណ្ណេះ អាចបញ្ជាក់ថា សព្វាវុធកូរ៉េខាងជើងទំនងជាមានសមត្ថភាពអាចកំណត់គោលដៅបាញ់ចូលតំបន់ណាមួយបាននៅក្នុងប្រទេសកូរ៉េខាងត្បូង ។
ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានណែនាំឲ្យមន្ត្រីរបស់ខ្លួនប្រមូលផ្ដុំព័ត៌មានអំពីការបាញ់សាកល្បងមីស៊ីលកូរ៉េខាងជើង និងធានាឲ្យបាននូវសុវត្ថិភាពយន្តហោះ ក៏ដូចជាកប៉ាល់ក្នុងប្រទេស ។ ឆ្មាំសមុទ្រជប៉ុន បានជំរុញឲ្យនាវានានាលើដែនសមុទ្របង្កើនការប្រុងប្រយ័ត្ន ជាពិសេសចំពោះរបស់របរដែលធ្លាក់ចុះមកពីលើមេឃ ហើយត្រូវរាយការណ៍ក្នុងករណីសង្ស័យណាមួយ ៕
ដោយ ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


