ព័ត៌មានអន្ដរជាតិ
ជប៉ុន ត្រៀមបញ្ជូនអង្គភាពពិសេសទៅជួយឆ្មាំឆ្នេរសមុទ្រនៅឥណ្ឌូប៉ាស៊ីហ្វិក
កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន (MSDF) នឹងបញ្ជូនអង្គភាពសន្តិសុខពិសេសទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីផ្តល់ការគាំទ្រលើការកសាងសមត្ថភាពដល់ឆ្មាំឆ្នេរសមុទ្រ ខណៈប្រទេសចិនបាននិងកំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី១៧ ខែមេសានេះ ។

យោងតាមកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុនបានឲ្យដឹងថា ការបញ្ជូននេះអាចនឹងកើតឡើងនៅក្នុងខែឧសភា ឬយូរជាងនេះ ដើម្បីជួយឆ្មាំឆ្នេរសមុទ្រក្នុងតំបន់ ក៏ដូចជាបង្កើនសមត្ថភាពរបស់ពួកគេក្នុងការធ្វើការត្រួតពិនិត្យកប៉ាល់គួរឲ្យសង្ស័យ និងជំនាញផ្សេងទៀត ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតថាតើអង្គភាពនឹងត្រូវបញ្ជូនទៅកន្លែងណា និងបេសកកម្មមានរយៈពេលប៉ុន្មាននោះទេ ។
វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រទេសកោះប៉ាស៊ីហ្វិកជាច្រើន ហើយអង្គភាពពិសេសនឹងផ្តល់ការគាំទ្ររយៈពេលជាច្រើនថ្ងៃសម្រាប់ប្រជាជាតិនីមួយៗ ។ យ៉ាងណាមិញការបញ្ជូនអង្គភាពនេះ ហាក់ដូចជាឆ្លុះបញ្ចាំងពីក្តីសង្ឃឹមរបស់មន្ត្រីជប៉ុនក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ដោយសារតែប្រទេសចិនបាននិងកំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់តាមរយៈការវិនិយោគ និងការគាំទ្រ ។

ទន្ទឹមនោះ ក្នុងចំណោមភារកិច្ចផ្សេងទៀត អង្គភាពនេះក៏មានតួនាទីក្នុងការបញ្ឈប់ និងត្រួតពិនិត្យកប៉ាល់ដែលគួរឲ្យសង្ស័យ ទោះបីជាយ៉ាងណាការបញ្ជូននេះនឹងមិនបង្កក្តីបារម្ភ ឬការសង្ស័យក្នុងចំណោមប្រទេសផ្សេងទៀតឡើយ ។
គួរបញ្ជាក់ថា នេះជាលើកដំបូងហើយសម្រាប់អង្គភាពពិសេស MSDF ផ្តល់ការគាំទ្រក្នុងការកសាងសមត្ថភាពដល់ភ្នាក់ងារបរទេស ខណៈអង្គភាពនេះត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ ២០០១ ហើយចាប់តាំងពីពេលនោះមក កងកម្លាំងមួយនេះបានក្លាយជាអង្គភាពពិសេសនៃកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


