ជីវិតកម្សាន្ដ
លេចឮបែកគ្នាសាជាថ្មី Ploy បង្ហោះរូបផ្អែមល្ហែមជាមួយមិត្តប្រុសវ័យក្មេង
កន្លងមកតែងតែលេចឮនូវពាក្យចចាមអារ៉ាមថា គូស្នេហ៍ខុសវ័យ Ploy Chermarn និងកំលោះសង្ហាជាតារាចម្រៀង Tong TwoPee បានបែកគ្នាសោយស្ងាត់ៗ ក្រោយមិនឃើញពួកគេបង្ហោះរូបភាពជាមួយគ្នាដូចពីមុនឬដូចកលាដែលគូនេះស្រលាញ់គ្នាដំបូង។
ជាក់ស្ដែង តារាស្រីរៀមច្បង Ploy Chermarn ស្រាប់តែបង្ហោះរូបភាពរបស់នាងនិងគូស្នេហ៍លើគណនី IG ផ្ទាលើ់ខ្លួន ដោយអ្នកទាំងបីតបានចេញទៅញ៉ាំបាយជុំគ្នា ជាមួយ Caption សរសេរថា “About last night with twopee” ។ ក្នុងនោះផងដែរ Tong ដែលជាគូស្នេហ៍បានចូលទៅបញ្ចេញមតិបែបញ៉ែញ៉ង់ដាក់ខាងស្រីនិងរូបភាពបេះដូងអមដោយកែវភ្នែកផ្តល់ស្នាមញញឹមរាងបេះដូងខណៈដែឡ Ploy ក៏បានឆ្លើយតបជាមួយនឹងរូបថើប និងរូបបេះដូងបញ្ចាក់ពីក្ដីស្រលាញ់ផ្អែមល្ហែមរវាងអ្នកទាំងពីរជាសាធារណៈ។

លើសពីនេះទៀតដែរ ងាកទៅកាន់អ្នកគាំទ្រគូស្នេហ៍ Ploy-Tong ឯណោះវិញបានចូលទៅបញ្ចេញមតិរំភើបជាងសាម៉ីខ្លូនទៅទៀត។ ជាពិសេសម្នាក់ៗក៏ហាក់បង្ហាញក្ដីរីករាយឡើងវិញ ក្រោយឃើញគូស្នេហ៍តារាដែលពួកគេពេញចិត្ត មិនដូចអ្វីដែលលេចឮពាក្យចចាមអារ៉ាម។ រូបភាពរបស់អ្នកទាំងពីរមានតែពាក្យជូនពរឲ្យស្រលាញ់គ្នាលុះចាស់កោងខ្នងហើយសំនូមពរឲ្យ Ploy ក៏បាន Tong ក៏បានបង្ហោះរូបភាពគូឲ្យញឹកញាប់ចៀសវាងនូវពត៌មានប្រេះឆា។
ទោះយ៉ាងណាក៏ដោយ កាលពីចុងឆ្នាំ២០២៣ គូស្នេហ៍ Ploy Chermarn និងតារាចម្រៀងប្រុស Tong twopee បានបង្កជាព័ត៌មានដ៏ក្ដៅគគុក ក្រោយលេចឮដំណឹងថាពួកគេអាចនឹងប្រេះឆាស្នេហា បន្ទាប់ពីឃើញខាងស្រីមិនជូនពរថ្ងៃកំណើត និងលែងបង្ហោះរូបផ្អែមៗដុចមុនទៀត។ ក្រោយមកទើបខាងស្រីសម្រេចបង្ហោះរូបលួងលោមខាងប្រុសវិញ ទើបស្ងប់ស្ងាត់មួយរយៈធំ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយលេចឮប្រេះឆា Ploy បញ្ចេញរូបភាពផ្អែមល្ហែម លួងលោមមិត្តប្រុសវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


