សន្តិសុខសង្គម
ឆេះព្រៃរបោះ រាលដាលចូលដល់ចំការចេកនិងចំការសណ្ដែកក្បែរភូមិ សមត្ថកិច្ចសន្និដ្ឋាន “មានអ្នកលួចដុត”
ព្រៃរបោះមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះរហូតរាលដាលចូលដល់ចំការចេកនិងចំការសណ្ដែកក្បែរភូមិ ដែលបង្កការភ្ញាក់ផ្អើលដោយសារតែខ្លាចអណ្ដាតភ្លើងរាលដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។


យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នៃភ្លើងឆេះព្រៃនេះ បានកើតឡើងកាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ៥ ល្ងាច ស្ថិតនៅចំណុចក្រុមទី៩ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ករណីអគ្គិភ័យនេះដែរបានបង្កឲ្យឆេះព្រៃ រាលចូលចំការចេកនិងចំការសណ្តែកជាច្រើនកន្លែងរបស់ប្រជាពលរដ្ឋ។ ភ្លាមៗដែរក្រុមពន្លត់អគ្គីភ័យបានចេញរថយន្តប្រតិបត្តិការបាញ់ពន្លត់ និងទប់ស្កាត់មិនឲ្យរាលដាលចូលដល់ភូមិនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។


ក្នុងរយៈពេលប៉ុន្មានម៉ោងសមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បាន 100%។ រីឯមូលហេតុ គឺសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា អាចមានជនមិនស្គាល់មុខលួចដុត ហើយម្យ៉ាងទៀតបច្ចុប្បន្នជារដូវក្តៅទើបធ្វើឲ្យភ្លើងឆាតឆេះមានសន្ទុះលឿនបំផុត៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


