Connect with us

ជីវិតកម្សាន្ដ

HYBE ផ្ដើមគ្រប់គ្រង ADOR ហើយអំពាវនាវឲ្យ Min Hee-jin លាលែងពីតំណែង

បានផុស

នៅ

យោងតាមការចុះផ្សាយពី Allkpop នៅថ្ងៃទី ២២ នេះបានបញ្ចាក់ថា ផលិតកម្ម HYBE បានអំពាវនាវឲ្យមានការប្រជុំម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ADOR និងទាមទារឲ្យលោក Min Hee-jin នាយកប្រតិបត្តិលាលែងពីតំណែង ដែលជាផ្នែកនៃការអនុវត្តសិទ្ធិម្ចាស់ភាគហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ដំបូង សកម្មភាពនេះហាក់ដូចជាមានគោលបំណងធ្វើឲ្យអ្នកគ្រប់គ្រង ADOR ទទួលខុសត្រូវចំពោះការប៉ុនប៉ងដណ្តើមយកសិទ្ធិគ្រប់គ្រង និងតែងតាំងនាយក HYBE បន្ថែមទៀតតែប៉ុណ្ណោះ។

ADOR គឺជាស្លាកយីហោក្រោម HYBE ដែលបង្កើតឡើងដោយ CEO លោក​ Min Hee-jin ក្នុងឆ្នាំ២០២១ ដោយ HYBE មានភាគហ៊ុន ៨០ភាគរយ នៅសល់ ២០ភាគរយ កាន់កាប់ដោយ CEO Min និងនាយកប្រតិបត្តិ ADOR ផ្សេងទៀត។​​ ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ ផលិតកម្ម HYBE បានបញ្ជាក់យ៉ាងខ្លីទៅកាន់ DongA.com ថា “សិទ្ធិសវនកម្មត្រូវបានធ្វើឲ្យសកម្ម” ។

សូមជម្រាបជូនថា នាយកប្រតិបត្តិ Min Hee-jin គឺជាផលិតករដ៏ល្បីម្នាក់ដែលទទួលបានកិត្តិនាមនៅផលិតកម្ម SM Entertainment គ្រប់គ្រងគំនិត និងម៉ាកយីហោសម្រាប់ក្រុមដូចជា Girls’ Generation, SHINee និង EXO ។ បន្ទាប់ពីផ្លាស់ទៅ HYBE នាងទទួលខុសត្រូវលើម៉ាកយីហោ និងរចនាទីស្នាក់ការកណ្តាល Yongsan ថ្មី ហើយនៅឆ្នាំ 2022 បានបង្ហាញខ្លួនក្រុមចម្រៀងនារី NewJeans ដោយបង្កើតក្រុមចម្រៀងនារីសម្រាប់ HYBE ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Kim Soo Hyun សារភាព​ថា ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ ២ ថ្ងៃ​ ក្រោយ​ព្យាយាម​អាន​សារ​របស់​អ្នក​គាំទ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម