Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ចាប់ខ្លួនមនុស្ស ៣ នាក់សង្ស័យស៊ើបការណ៍ឲ្យ ចិន

បានផុស

នៅ

ប៉ូលិសអាល្លឺម៉ង់បានចាប់ឃុំខ្លួនមនុស្ស ៣ នាក់ដោយសង្ស័យថាធ្វើចារកម្ម និងផ្ទេរព័ត៌មានសម្ងាត់អំពីបច្ចេកវិទ្យាទៅឲ្យរដ្ឋាភិបាលចិន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមេសា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរដ្ឋអាជ្ញាបានឲ្យដឹងថា ពលរដ្ឋអាល្លឺម៉ង់ទាំងបីនាក់ត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់ឲ្យចិនតាំងពីមុនខែមិថុនា ឆ្នាំ ២០២២ មកម្ល៉េះ ខណៈយោងតាមការអនុវត្តច្បាប់របស់អាល្លឺម៉ង់ គឺប៉ូលិសមិនទាន់មានសិទ្ធិបង្ហាញឈ្មោះពេញរបស់ជនសង្ស័យទៅកាន់សាធារណជនឡើយ ។

ម្នាក់ក្នុងចំណោមជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះ Thomas R. រងការចោទប្រកាន់ពីបទធ្វើជាភ្នាក់ងាក្រសួងសន្តិសុខរបស់ប្រទេសចិន និងបានទិញព័ត៌មានស្តីពីបច្ចេកវិទ្យាច្នៃប្រឌិតរបស់យោធានៅប្រទេសអាល្លឺម៉ង់ ។ ចំណែក ២ នាក់ទៀតមាន Herwig F. និង Ina. F ជាប្តីប្រពន្ធនឹងគ្នា និងជាម្ចាស់ក្រុមហ៊ុនមួយកន្លែងនៅទីក្រុង Duesseldorf ដែលធ្លាប់ទាក់ទង និងធ្វើការជាមួយអ្នកស្រាវជ្រាវអាល្លឺម៉ង់ ។

ប្ដីប្រពន្ធមួយគូនេះរងការចោទប្រកាន់ថាបានបង្កើតកិច្ចព្រមព្រៀងផ្ទេរការស្រាវជ្រាវជាមួយសាកលវិទ្យាល័យមួយរបស់អាល្លឺម៉ង់ ដែលជាជំហានដំបូងក្នុងការបង្កើតកម្មវិធីសិក្សាជាមួយដៃគូចិនស្តីពីបច្ចេកវិទ្យាម៉ាស៊ីនកប៉ាល់ រួមទាំងម៉ាស៊ីននាវាចម្បាំងផងដែរ ខណៈអ្នកគ្រប់គ្រងរបស់ Thomas R គឺជាដៃគូចិន ហើយគម្រោងនេះទៀតសោតក៏ត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលចិនផងដែរ ។

អំឡុងពេល​ចាប់ខ្លួន ជនសង្ស័យ​កំពុង​ចរចា​លើ​គម្រោង​ស្រាវជ្រាវ​បន្ថែម ដែល​អាច​មាន​ប្រយោជន៍​សម្រាប់​ការពង្រីក​កម្លាំង​ប្រយុទ្ធ​របស់​កងទ័ពជើងទឹក​ចិន​ ហើយពួកគេក៏ត្រូវបានចោទប្រកាន់ផងដែរពីបទនាំចេញឡាស៊ែរពិសេសទៅប្រទេសចិនដោយគ្មានការអនុញ្ញាត ខណៈផ្ទះសម្បែង និងការិយាល័យជនសង្ស័យទាំងអស់ក៏ត្រូវបានឆែកឆេរដូចគ្នា ។

គួរបញ្ជាក់ថា អាឡឺម៉ង់ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់រាល់សកម្មភាពចារកម្មតាមប្រព័ន្ធឌីជីថល និងសកម្មភាពបំផ្លិចបំផ្លាញដោយចារកម្មសម្ងាត់របស់ចិន បើទោះបីជាសកម្មភាពទាំងនោះមិនបង្កហានិភ័យខ្លាំងដល់ប្រទេសជាតិក៏ដោយ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម