Connect with us

ព័ត៌មានអន្ដរជាតិ

WHO រកឃើញថា បច្ចុប្បន្ន ក្មេងស្រីផឹកស្រាច្រើនជាងក្មេងប្រុស

បានផុស

នៅ

អង្គការសុខភាពពិភពលោក ​(WHO) បានរកឃើញថា បច្ចុប្បន្ន មានក្មេងស្រីផឹកស្រាច្រើនជាងក្មេងប្រុសទៅទៀត ពោលគឺទូទាំងពិភពលោក មានកុមារអាយុ១៥ឆ្នាំប្រមាណ៥៧% បានសេពគ្រឿងស្រវឹង ហើយក្នុងនោះមាន៥៩%ជាក្មេងស្រី និង៥៦%ជាក្មេងប្រុស។ នេះបើតាមការចុះផ្សាយរបស់ CNA នៅថ្ងៃព្រហស្បតិ៍ទី២៥ខែមេសា។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើគិតនៅអាយុ១៥ឆ្នាំ, មានក្មេងស្រី៣៨%និយាយថា ពួកគេផឹកស្រាដល់ថ្នាក់ស្រវឹងយ៉ាងហោចណាស់ម្តងក្នុងរយៈពេល៣០ថ្ងៃ ខណៈក្មេងប្រុសមានតែ ៣៦%ប៉ុណ្ណោះ។

យោងតាមស្ថាប័ន WHO ប្រចាំអឺរ៉ុប, ការរកឃើញទាំងនេះ បានបង្ហាញយ៉ាងច្បាស់ ពីតម្រូវការជាបន្ទាន់ឲ្យមានវិធានការគោលនយោបាយល្អប្រសើរជាងមុន ដើម្បីការពារកុមារនិងយុវជនពីគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងស្រវឹង”។

(រូបថត៖ PA)

មិនមែនត្រឹមគ្រឿងស្រវឹងទេ, WHO ក៏បង្ហាញក្តីកង្វល់ជាពន់ពេកផងដែរ ចំពោះក្មេងជំទង់ដែលកំពុងជក់បារីអេឡិចត្រូនិក ក្នុងអត្រាដ៏គួរឲ្យព្រួយបារម្ភ។ ប្រហែល៣២%នៃកុមារអាយុ១៥ឆ្នាំ បានប្រើប្រាស់បារីអេឡិចត្រូនិច ក្នុងនោះមាន២០% បានជក់ម្តង ក្នុងរយៈពេល៣០ថ្ងៃ។

សូមបញ្ជាក់ថា របាយការណ៍អំពីការសេពគ្រឿងស្រវឹងនិងជក់បារីអេឡិចត្រូនិក គឺផ្អែកលើទិន្នន័យស្ទង់មតិរួមគ្នាពីមនុស្សប្រមាណ ២៨០ ០០០នាក់អាយុ១១ដល់១៥ឆ្នាំ នៅអឺរ៉ុប អាស៊ីកណ្តាល និងកាណាដា។

នាយកប្រចាំតំបន់អឺរ៉ុបរបស់ WHO លោក Hans Kluge (រូបថត៖ Youtube)

នាយកប្រចាំតំបន់របស់ WHO លោក Hans Kluge បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ការប្រើប្រាស់សារធាតុគ្រោះថ្នាក់ដ៏ទូលំទូលាយបែបនេះ ក្នុងចំណោមកុមារនៅប្រទេសជាច្រើនទូទាំងតំបន់អឺរ៉ុប និងលើសពីនេះ គឺជាការគំរាមកំហែងសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ជាទីបំផុត”។

ស្របពេលជាមួយគ្នានោះដែរ លោក Kluge បានអំពាវនាវឲ្យមានការយកពន្ធខ្ពស់ រឹតត្បិតលើការលក់គ្រឿងស្រវឹងនិងបារីអេឡិចត្រូនិកដល់កុមារ ក៏ដូចការផ្សាយពាណិជ្ជកម្មផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្រាបៀ ABC Reserve ពង្រីកគំរូកំប៉ុងជាមួយទម្រង់វែងថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ វិនាទី មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២០ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម