ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាត់បង់មន្ត្រីជើងចាស់បម្រើការតាំងពីជំនាន់ជីតាលោក គីម ជុងអ៊ុន
លោក Kim Ki Nam មន្ត្រីនយោបាយចាស់វស្សាបំផុតមួយនៅកូរ៉េខាងជើង បានទទួលមរណភាពហើយកាលពីថ្ងៃទី៧ ខែឧសភា ក្នុងវ័យ៩៤ឆ្នាំ។ លោកធ្លាប់បម្រើការឲ្យមេដឹកនាំកូរ៉េខាងជើងចំនួន៣ជំនាន់ តាំងពីសម័យកាលគ្រប់គ្រងដោយលោក គីម អ៊ីលស៊ុង មកម្ល៉េះ។

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានទៅចូលរួមរំលែកទុក្ខគ្រួសារសពលោក Kim Ki Nam នៅថ្ងៃទី៨ ខែឧសភា ហើយប្រាប់ថា វាជារឿងគួរឲ្យសោកស្ដាយយ៉ាងក្រៀមក្រំមួយ សម្រាប់ការបាត់បង់អ្នកបដិវត្តជើងចាស់ ដែលស្មោះត្រង់បំផុតចំពោះរដ្ឋកូរ៉េខាងជើងរហូតដល់ដង្ហើមចុងក្រោយរបស់ខ្លួន។
លោក Kim Ki Nam គឺជាផ្នែកមួយនៃក្រុមមន្ត្រីស្មោះត្រង់ នៃចលនាបដិវត្តន៍បង្កើតរដ្ឋកូរ៉េខាងជើងកាលពីឆ្នាំ១៩៤៥។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា លោក Kim “បានបូជាជីវិតគាំទ្រដំណើរទៅរកភាពជោគជ័យ នៃការកសាងប្រទេសសង្គមនិយម ដោយរក្សាបាននូវការអភិវឌ្ឍថ្មីៗ និងការវាយលុកដ៏ខ្លាំងក្លា សម្រាប់យុគសម័យថ្មីនៅក្នុងគ្រប់វិស័យការងារមនោគមវិជ្ជារបស់បក្ស”។

បន្ថែមពីនេះ លោក Kim ក៏ជាមន្ត្រីរូបផងដែរក្នុងចំណោមមន្ត្រីកូរ៉េខាងជើង ដែលបានធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ដោយកាលនោះលោកបានដឹកនាំគណប្រតិភូចូលរួមបុណ្យសពប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Dae-jung កាលពីឆ្នាំ២០០៩។ វាគឺជាការបើកសករាជថ្មីមួយសម្រាប់ការផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទាំង២នាគ្រានោះ។ លោក Kim បានហៅបេសកកម្មនោះថាជា “គោលការណ៍ពន្លឺព្រះអាទិត្យ (Sunshine Policy)”។
លោក Kim បានឈានជើងបម្រើការជាអនុប្រធានបក្សកាន់អំណាចនៅក្នុងឆ្នាំ១៩៦៦ ហើយបន្តឡើងជាប្រធាននៅក្នុងឆ្នាំ១៩៨៥ ក្រោមការដឹកនាំរបស់ស្ថាបនិកកូរ៉េខាងជើងលោក គីម អ៊ីលស៊ុង។ លោកបានចូលនិវត្តន៍កាលពីឆ្នាំ២០១៧កន្លងទៅ។
លោក Kim ត្រូវគេរាយការណ៍ថា មានភាពជិតស្និទ្ធខ្លាំងជាមួយលោក គីម ជុងអ៊ីល ដែលត្រូវជាឪពុកលោក គីម ជុងអ៊ុន ហើយគេជឿទៀតថា អ្នកទាំង២ក៏ជាដៃគូផឹកស្រាល្អនឹងគ្នាផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


