ព័ត៌មានអន្ដរជាតិ
ស្លូវ៉ាគី បញ្ជាក់ថា លោក Fico រួចផុតពីសេចក្តីស្លាប់ហើយ
ក្រោយការវះកាត់រាប់ម៉ោង ពេលនេះលោក Robert Fico បានរួចផុតពីសេចក្តីស្លាប់ហើយ។ នេះបើតាមការបញ្ជាក់ពីឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគី Tomas Taraba ប្រាប់ទៅ BBC នៅថ្ងៃព្រហស្បតិ៍ទី១៦ខែឧសភា។

លោក Taraba ប្រាប់អ្នកសារព័ត៌មានថា “ស្ថានភាពលោក Fico ពេលនេះ លែងគំរាមកំហែងដល់អាយុជីវិតទៀតហើយ ហើយនៅទីបំផុត គាត់នឹងរស់រានមានជីវិត”។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពពីមន្ទីរពេទ្យមិនទាន់បញ្ជាក់លម្អិតអំពីស្ថានភាពរបស់លោក Fico ទេ ហើយគេកំពុងរង់ចាំទទួលដំណឹងបន្ថែមពីអ្នកពាក់ព័ន្ធ។

សូមបញ្ជាក់ លោកនាយករដ្ឋមន្ត្រី Fico ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន៥គ្រាប់ចំ.ពោះនៅទីក្រុង Handlova ពេលដែលលោកចូលរួមក្នុងការជួបជុំមួយ។ ខ្មាន់កាំភ្លើងបានបាញ់នៅចម្ងាយកៀកបំផុត ដោយក្នុងនោះមានមួយគ្រាប់ ធ្លាយដល់ក្រពះ។
ភ្លាមៗក្រោយកើតហេតុ ខ្មាន់កាំភ្លើងត្រូវបានឃាត់ខ្លួននៅនឹងកន្លែង ហើយប៉ូលិសក៏បានបញ្ចេញអត្តសញ្ញាណជនដៃដល់ផងដែរថា មានឈ្មោះ Juraj Cintula អាយុ៧១ឆ្នាំ។

មុននេះដែរ រដ្ឋមន្ត្រីមហាផ្ទៃស្លូវ៉ាគី លោក Matus Sutaj Estok ប្រាប់សន្និសីទសារព័ត៌មាននៅខាងក្រៅមន្ទីរពេទ្យព្យាបាលលោក Fico ថា ច្បាស់ណាស់ ការវាយប្រហារនេះគឺជាប់ទាក់ទិននឹងបញ្ហានយោបាយសុទ្ធសាធ។
លោក Fico បានឡើងកាន់អំណាចកាលពីឆ្នាំមុន ជាមួយសារប្រឆាំងអាមេរិកនិងគាំទ្ររុស្ស៊ី ជាហេតុបង្កក្តីព្រួយបារម្ភខ្លាំងមែនទែនក្នុងចំណោមសមាជិក EU ថា គាត់នឹងដឹកនាំប្រទេសចាកចេញពីទំនាក់ទំនងលោកខាងលិច។
លើសពីនេះ រដ្ឋាភិបាលរបស់គាត់ បានបញ្ឈប់ការចែកចាយអាវុធទៅឲ្យអ៊ុយក្រែន ហើយអ្នករិះគន់មានកង្វល់ថា គាត់នឹងដឹកនាំប្រទេសស្លូវ៉ាគីចាកចេញពីផ្លូវដែលចង្អុលបង្ហាញដោយលោកខាងលិច ហើយដើរតាមគន្លងប្រទេសហុងគ្រី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីប្រជាជននិយម Viktor Orban៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


