Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់មេដឹកនាំលើពិភពលោកដែលធ្លាក់យន្តហោះស្លាប់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ

បានផុស

នៅ

ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រសម្លាប់លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភាកន្លងទៅគឺជាសោកនាដកម្មដ៏គួរឲ្យភ្ញាក់ផ្អើលមួយទាំងប្រជាជនអ៊ីរ៉ង់ និងពិភពលោកទាំងមូល ដោយសារតែនេះគឺជាករណីដ៏កម្រកើតមានឡើងខ្លាំងមែនទែនចំពោះថ្នាក់ដឹកនាំកំពូលៗនៃប្រទេសនីមួយៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា នេះក៏មិនមែនជាលើកដំបូងនោះដែរដែលមានមន្ត្រីកំពូលៗឃ្លាតរូបកាយ ដោយសារតែហេតុការធ្លាក់ឧទ្ធម្ភាគចក្របែបនេះ ហើយថ្ងៃនេះ “កម្ពុជាថ្មី” នឹងលើកយកមេដឹកនាំកំពូលៗនៅលើពិភពលោកដែលធ្លាក់យន្តហោះស្លាប់បាត់បង់ជីវិតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ៖

លោក Boris Trajkovski ប្រធានាធិបតីទី ២ របស់ប្រទេសម៉ាសេដូនៀ

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០០៤ យន្តហោះដឹកលោក Boris Trajkovski ដែលបម្រើការជាប្រធានាធិបតីទី ២ របស់ប្រទេសម៉ាសេដូនៀ និងគណៈប្រតិភូអមដំណើររបស់គាត់បានធ្លាក់នៅជិតទីក្រុង Mostar ក្នុងប្រទេសបូស្ន៊ី ហើយមនុស្ស ៨ នាក់ រួមទាំងលោក Trajkovski និងទីប្រឹក្សារបស់គាត់ បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់នោះ ។

គណៈកម្មការអន្តរជាតិដែលត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតហេតុការណ៍ធ្លាក់យន្តហោះនេះបានប្រកាសនៅក្នុងរបាយការណ៍រួមមួយ បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេល ២ ឆ្នាំថា មូលហេតុនៃការធ្លាក់យន្តហោះនេះគឺដោយសារតែ “កំហុសបច្ចេកទេសរបស់ពីឡុត” ។

លោក Lech Kaczynski ប្រធានាធិបតីប៉ូឡូញ

នៅថ្ងៃទី១០ ខែមេសាឆ្នាំ ២០១០ យន្តហោះប្រភេទ Tupolev 154 ដឹកមនុស្ស ៩៦ នាក់រួមទាំងប្រធានាធិបតីប៉ូឡូញលោក Lech Kaczynski និងភរិយារបស់គាត់បានមកដល់អាកាសយានដ្ឋាន Smolensk របស់រុស្ស៊ីជាទីដែលមេដឹកនាំរូបនេះត្រូវចូលរួមក្នុងពិធីរំលឹកដល់ការសម្លាប់រង្គាលនៅភូមិ Katyn ដែលក្នុងនោះក៏មានពលរដ្ឋប៉ូឡូញប្រហែល ២២,០០០ នាក់ផងដែរត្រូវបានប្រហារជីវិត ក្នុងអំឡុងពេលនៃការដឹកនាំដោយលោក ស្តាលីន ។ ប៉ុន្តែទោះជាយ៉ាងណា នៅពេល​ចុះ​ចត យន្តហោះ​បានបើករអិល​ធ្លាក់​ផ្លូវចូល​ទៅ​ក្នុង​ព្រៃ បណ្ដាលឲ្យយន្តហោះផ្ទុះឆេះ និងមិនមានអ្នកនៅរស់រានមានជីវិតនោះឡើយ ។

លោក Sebastian Pinera អតីតប្រធានាធិបតីឈីលី

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ឧទ្ធម្ភាគចក្រប្រភេទ Robinson R-66 ដឹកអតីតប្រធានាធិបតីឈីលីលោក Sebastian Pinera និងគ្នីគ្នារបស់គាត់បានធ្លាក់ចូលទៅក្នុងបឹង Ranco នៅតំបន់ Los Rios ។ ឧទ្ធម្ភាគចក្របានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះឡើង ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងអ័ព្ទចុះក្រាស់ ។ មនុស្ស ៣ នាក់បានលោតចូលទៅក្នុងបឹង ប៉ុន្តែបានស្លាប់ពេលហែរទៅដល់ច្រាំង Pinera ដោយសារតែមិនអាចដោះខ្សែក្រវ៉ាត់ដែលជាប់នឹងកៅអីអង្គុយបាន ។

ចំណែកយន្តហោះដែលលោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ជិះចុះទៅសម្ពោធទំនប់វារីអគ្គិសនីថ្មីដែលសាងសង់ឡើងនៅព្រំដែនជាមួយប្រទេសអាស៊ែរបៃហ្សង់ក្នុងខេត្ត East Azerbaijan រួមជាមួយរដ្ឋមន្ត្រីការបរទេសលោក Hossein Amirabdollahian គឺជាប្រភេទ Bell 212 ផលិតដោយសហរដ្ឋអាមេរិក និងមានតម្លៃក្នុងមួយគ្រឿងរហូតដល់ ១ លាន ៨ សែនដុល្លារឯណោះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មរណភាពប្រធានាធិបតីអ៊ីរ៉ង់ ជះឥទ្ធិពលអាក្រក់ ២ យ៉ាងដល់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

លោក ត្រាំ ប្រាប់​ថា​នឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត

ព័ត៌មានជាតិ៤៥ នាទីutes មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

សន្តិសុខសង្គម២៤ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម