ព័ត៌មានអន្ដរជាតិ
ចិន ប្រាប់អង់គ្លេសឲ្យឈប់យកសាំងចាក់លើភ្លើងសង្គ្រាមនៅអ៊ុយក្រែន
អ្នកនាំពាក្យស្ថានទូតចិននៅចក្រភពអង់គ្លេស បានប្រាប់ឲ្យរដ្ឋាភិបាលក្រុងឡុងដ៍ បញ្ឈប់នូវរាល់ការចោទប្រកាន់ទាំងឡាយដែលគ្មានមូលដ្ឋាន ប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង ព្រមទាំងបញ្ឈប់ការដុតរោលភ្លើងសង្គ្រាមនៅអ៊ុយក្រែនឲ្យឆេះកាន់តែខ្លាំងឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

កាលពីថ្ងៃទី២២ ខែឧសភា លោក Grant Shapps រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស បានចោទប្រកាន់ថា ចិនបានលួចផ្ដល់ជំនួយជាសព្វាវុធដែលមានគ្រោះថ្នាក់ឲ្យទៅរដ្ឋាភិបាលក្រុងម៉ូស្គូ ដើម្បីយកប្រើក្នុងសង្គ្រាមប្រយុទ្ធតតាំងជាមួយអ៊ុយក្រែន។ យ៉ាងណាមិញ មន្ត្រីអង់គ្លេសរូបនេះ មិនបានបង្ហាញពីព័ស្តុតាងណាមួយឲ្យសាធារណជនបានដឹងឮនោះទេ បើទោះជាលោកបានអះអាងតាមរយៈសន្និសីទថា ចារកម្មអាមេរិក និងអង់គ្លេស មានព័ស្តុតាង ដែលគាំទ្រការចោទប្រកាន់របស់ក្រុងឡុងដ៍ក៏ដោយ។
អ្នកនាំពាក្យស្ថានទូតចិន បាននិយាយថា អំណះអំណាងរបស់អង់គ្លេសនេះគ្មានប្រភពច្បាស់លាស់ទាល់តែសោះ។ ចិន បានលើកឡើងថា “យើងបានជំរុញឲ្យចក្រភពអង់គ្លេសឈប់ចោទប្រកាន់គ្មានមូលដ្ឋានប្រឆាំងចិន ហើយឈប់យកសាំងចាក់លើភ្លើងបញ្ហាដែលកើតមាននៅអ៊ុយក្រែន គួរណាស់តែផ្ដោតសំខាន់លើតួនាទីរបស់ខ្លួនសម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ ហើយធ្វើអ្វីមួយឲ្យពិតប្រាកដចំពោះយុត្តិធម៌ និងសន្ដិភាពពិភពលោក”។

អ្នកនាំពាក្យចិន បានបន្ថែមថា “ចំពោះបញ្ហាអ៊ុយក្រែន ចិនតែងតែប្រកាន់ខ្ជាប់នូវគោលជំហរដ៏ត្រឹមត្រូវ និងយុត្តិធម៌ ជំរុញកិច្ចចរចាសន្តិភាពយ៉ាងសកម្ម និងជំរុញការដោះស្រាយនយោបាយ។ ទាក់ទងនឹងការនាំចេញផលិតផលយោធា ប្រទេសចិនតែងតែប្រកាន់យកនូវអាកប្បកិរិយាប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ ហើយបានគ្រប់គ្រងយ៉ាងខ្ជាប់ខ្ជួននូវការនាំចេញទំនិញយោធាដោយស្របតាមច្បាប់ និងបទប្បញ្ញត្តិ”៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


