ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីបារាំង ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅអាល្លឺម៉ង់លើកដំបូង ក្រោយខកខាន២៤ឆ្នាំ
បើតាមទីភ្នាក់ព័ត៌មាន Reuters បានឲ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង នៅក្នុងទឹកដីប្រទេសអាល្លឺម៉ង់ មានរយៈពេល៣ថ្ងៃ រាប់ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីទ្វេភាគីនៃមហាអំណាចទាំង២ ធ្វើឡើងដើម្បីបង្ហាញពីការរួបរួមគ្នា មុនការបោះឆ្នោតសភាសហភាពអឺរ៉ុប នាខែមិថុនាខាងមុខ។
ដំណើរទស្សនកិច្ចរបស់លោក Macron ធ្វើឡើងនៅក្នុងរដ្ឋធានីប៊ែរឡាំង ទីក្រុង Dresden និងតំបន់ Muenster ដែលនេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់បារាំងនៅអាល្លឺម៉ង់ ក្រោយការខកខានអស់រយៈពេល២៤ឆ្នាំកន្លងមក។
ជំនួបបារាំង-អាល្លឺម៉ង់ ប្រៀបប្រដូចនឹងការត្រួតពិនិត្យសុខភាពនៃទំនាក់ទំនងរវាងប្រទេសទាំង២ ស្របពេលដែលសហភាពអឺរ៉ុបកំពុងពើបប្រទះបញ្ហាប្រឈមធំៗជាច្រើនសម្រាប់អឺរ៉ុប គិតចាប់ពីសង្គ្រាមនៅអ៊ុយក្រែន រហូតដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅក្នុងខែវិច្ឆិកាខាងមុខ។
លោក Macron បាននិយាយថា “ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះចំពេលសំខាន់សម្រាប់អឺរ៉ុប។ យើងត្រូវប្រឈមនឹងគោលជំហរចក្រពត្តិនិយមនៅអឺរ៉ុប ដែលនេះសន្មតពីការត្រូវជំរុញចំណងមិត្តភាពបារាំង-អាល្លឺម៉ង់”។ ដោយឡែកលោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ បានរៀបរាប់ថា អាល្លឺម៉ង់ និងបារាំង អាចឆ្លងកាត់បញ្ហាភូមិសាស្ត្រនយោបាយដែលអឺរ៉ុបកំពុងប្រឈមបាន ដូចជា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន សង្គ្រាមនៅហ្គាហ្សា និងការបោះឆ្នោតរើសប្រធានាធិបតីថ្មីនៅអាមេរិក ប្រសិនបើប្រទេសទាំង២អាចចាប់ដៃសហការជាមួយគ្នា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


