ព័ត៌មានអន្ដរជាតិ
WHO ប្រកាសរកជំនួយ ១១,១ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការ៤ឆ្នាំខាងមុខ
“Investment Case” គឺជាគ្រោងការណ៍វិនិយោគមួយរបស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីកៀរគររកនូវកញ្ចប់ជំនួយក្នុងទំហំទឹកប្រាក់ ១១,១ពាន់លានដុល្លារ សម្រាប់បន្តប្រតិបត្តិការនារយៈពេល៤ឆ្នាំខាងមុខទៀត ដែលបង្កើនសេវាសុខភាពឲ្យបានដល់មនុស្សជាង ១៥០លាននាក់។

WHO បានប្រកាសថា គម្រោងវិនិយោគនេះ មិនតែសំដៅតែលើហិរញ្ញវត្ថុមួយមុខនោះទេ គឺជាប់ទាក់ទងនឹងយុទ្ធសាស្ត្រសុខភាពសកល ក្នុងគោលបំណងជួយសង្គ្រោះជីវិតមនុស្ស៤០លាននាក់ ព្រមទាំងការធ្វើឲ្យប្រសើរឡើងនូវសុខភាពមនុស្ស៦ពាន់លាននាក់នៅពាសពេញពិភពលោក។
ស្ថិតនៅក្នុងសន្និបាតសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ, អង្គការ WHO បានរៀបរាប់ថា ខ្លួនបានទទួលការគាំទ្រ និងការប្ដេជ្ញាចិត្តផ្ដល់មូលនិធិពីប្រទេសមួយចំនួន ក៏ដូចជាសហភាពអឺរ៉ុប ដែលបង្ហាញពីផ្នត់គំនិតផ្តួចផ្ដើមដ៏មានសារៈសំខាន់ជាសកល។ លោក Tedros Adhanom Ghereyesus អគ្គនាយក WHO បាននិយាយថា “ច្រើនជាងពាក់កណ្ដាលនៃប្រជាជនលើពិភពលោក មិនទទួលបានពេញលេញនូវសេវាកម្មសុខភាពចាំបាច់មួយ ឬច្រើននោះទេ ហើយមនុស្ស២ពាន់លាននាក់ប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ដោយសារតែការចំណាយសុខភាពដោយខ្លួនឯង”។
លោកអគ្គនាយក ថា ការបន្តជួយ WHO ឲ្យមានស្ថិរភាពហិរញ្ញវត្ថុ មានភាពចាំបាច់សម្រាប់ពិភពលោកទាំងមូល ដើម្បីដោះស្រាយការគំរាមកំហែងលើបញ្ហាសុខភាពជាច្រើន។

WHO បានបញ្ជាក់ថា បច្ចុប្បន្ន ប្រាក់ជំនួយដែលទទួលបាន មានចំនួន ៤ពាន់លានដុល្លារហើយ នៅខ្វះ ៧,១ពាន់លានដុល្លារ ដែលទាមទារឲ្យមានការបរិច្ចាគស្ម័គ្រចិត្តបន្ថែមទៀត។
សូមបញ្ជាក់ថា សម្រាប់យុទ្ធសាស្ត្រឆ្នាំ២០២៥-២០២៨ របស់អង្គការ WHO មានដូចជា ការជំរុញថាមពលសឡាឲ្យមន្ទីរសុខភាពចំនួន ១ម៉ឺនកន្លែងបានប្រើប្រាស់ពេញលេញ, ការគាំទ្រប្រទេសចំនួន៥៥ នៅក្នុងការអប់រំ ព្រមទាំងជួលបុគ្គលិកសេវាកម្មសុខភាពចំនួន ៣,២លាននាក់, ការបង្កើតចំនួនវ៉ាក់សាំងដល់បណ្ដាប្រទេសដែលត្រូវការចាំបាច់, ការផ្ដល់សេវាកម្មសុខភាពឲ្យមនុស្ស ១៥០លាននាក់ដល់ប្រទេសចំនួន ៣០, និងការជួយដល់ប្រទេសចំនួន ៨៤ ឲ្យឈានដល់គោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ ការឆ្លងមេរោគអេដស៍ ក៏ដូចជាជំងឺឆ្លងនានាទៀត៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


