ព័ត៌មានអន្ដរជាតិ
ថៃនិងវៀតណាម សុទ្ធតែជួបគ្រោះរញ្ជួយដី
ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ប្រទេសក្បែរខាងកម្ពុជា គឺថៃនិងវៀតណាម សុទ្ធតែជួបគ្រោះរញ្ជួយដី ទោះយ៉ាងណា ការរញ្ជួយទាំងនោះ មិនមែនជាកម្រិតធ្ងន់ធ្ងរអ្វីទេ។

ដំបូងយើងទៅមើលប្រទេសថៃ, តាមការចុះផ្សាយរបស់ Bangkok Post, គ្រោះរញ្ជួយដីកម្រិត ២.៤រ៉ិចទ័រ ជាមួយនឹងជម្រៅ ៤គីឡូម៉ែត្រ បានវាយប្រហារកោះ Samui នាវេលាម៉ោង ៨.២៤នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ខែឧសភា។
លោក Jirawat Kamchadphai អ្នកឧតុនិយម នៅមន្ទីរអង្កេតគ្រោះរញ្ជួយដីថៃ បាននិយាយថា ការរញ្ជួយ បានកើតឡើងនៅតំបន់ Ang Thong ភាគខាងលិចកោះនេះ ហើយវាគឺជាការរញ្ជួយលើកដំបូង ដែលមន្ទីរជួបប្រទះក្នុងឈូងសមុទ្រថៃ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែកម្រិតរញ្ជួយស្រាល វាមិនបង្កផលប៉ះពាល់អ្វីទេ ហើយក៏មិនបណ្តាលឲ្យនរណាម្នាក់ រងរបួសដែរ។

ចំណែកនៅប្រទេសវៀតណាមឯណោះវិញ កាលពីថ្ងៃចន្ទទី២៧ខែឧសភា កាសែត Tuoi Tre បានចុះផ្សាយថា គ្រោះរញ្ជួយដីកម្រិត ៣.៤រ៉ិចទ័រ ជាមួយជម្រៅ ១៧គីឡូម៉ែត្រ បានធ្វើឲ្យរង្គើស្រុក Nho Quan នៃខេត្ត Ninh Binh ភាគខាងជើងប្រទេសវៀតណាម នាម៉ោង ៩:២៧នាទី។
យោងតាមវិទ្យាស្ថានភូគព្ភសាស្ត្រ, ការរញ្ជួយដីនេះ មិនមានហានិភ័យ បង្កជាគ្រោះមហន្តរាយអ្វីឡើយ ប៉ុន្តែមន្ត្រីជំនាញនៅតែបន្តតាមដានយ៉ាងដិតដល់ចំពោះបាតុភូតនេះ។
សូមបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងទេដែលខេត្ត Ninh Binh រងគ្រោះដោយការរញ្ជួយដី។ ជាក់ស្តែងកាលពីឆ្នាំ២០០៥ ខេត្តនេះក៏ជួបគ្រោះរញ្ជួយដីដែរ ដែលកាលនោះមានកម្រិត ៣.១រ៉ិចទ័រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុង New York ជួបគ្រោះរញ្ជួយដីដ៏កម្រ បង្កការភិតភ័យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


