ព័ត៌មានអន្ដរជាតិ
ទីក្រុង New York ជួបគ្រោះរញ្ជួយដីដ៏កម្រ បង្កការភិតភ័យ
អ្នកក្រុង New York មានការភិតភ័យយ៉ាងខ្លាំង ខណៈគ្រោះរញ្ជួយដីដ៏កម្រកម្រិត៤.៨រ៉ិចទ័រ បានវាយប្រហារតំបន់នេះកាលពីថ្ងៃសុក្រទី៥មេសា ដោយធ្វើឲ្យរង្គើដល់អគារនានា។

ការរញ្ជួយនេះមានជម្រៅ៤.៧គីឡូម៉ែត្រ និងមានចំណុចកណ្តាលនៅទីក្រុង Lebanon នៃរដ្ឋ New Jersey ចម្ងាយប្រហែល៨០គីឡូម៉ែត្រភាគខាងលិចតំបន់ Manhattan។ យ៉ាងណាក្តី មិនមានរបាយការណ៍អំពីមនុស្សរងរបួសឬការខូចខាតអ្វីឡើយ។
យោងតាម Reuters, រញ្ជួយដីនេះ រង្គើដល់រដ្ឋ New Jersey, Pennsylvania និង Connecticut ឯណោះ។ ចំណែកនៅទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិវិញ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពនៅតំបន់ហ្គាហ្សា ត្រូវផ្អាកជាបណ្តោះអាសន្នបន្ទាប់ពីការរញ្ជួយ។

ការិយាល័យអភិបាលក្រុង New York បានបង្ហោះសារលើបណ្តាញសង្គម X ថា ខ្លួនកំពុងវាយតម្លៃផលប៉ះពាល់នៃរញ្ជួយដីនេះ ប៉ុន្តែមិនទាន់ទទួលបានរបាយការណ៍ណាមួយ អំពីផលប៉ះពាល់ធ្ងនធ្ងរទេ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ថា ពួកគេត្រូវបង្ខំចិត្តផ្អាកជើងហោះហើរមួយចំនួន រយៈពេលជាងកន្លះម៉ោង។

ដោយឡែក យោងតាមគេហទំព័រតាមដាន FlightAware, ជើងហោះហើរមួយចំនួន ដែលធ្វើដំណើរទៅកាន់ទីក្រុង New York ត្រូវបានបង្វែរទៅអាកាសយានដ្ឋានផ្សេងសិន។
សូមបញ្ជាក់ ការរញ្ជួយកាលពីថ្ងៃសុក្រ បានធ្វើឲ្យគេនឹកឃើញដល់ គ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រឆ្នាំ២០១១ នៅរដ្ឋ Virginia ដែលជំរុញឲ្យមានការជម្លៀសមនុស្សក្នុងទីក្រុងញូវយ៉ក និងបង្កការខូចខាតមួយចំនួននៅទីក្រុងវ៉ាស៊ីនតោន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តៃវ៉ាន់ កំពុងតាមរកមនុស្ស១៨នាក់ទៀត ដែលបាត់ខ្លួនក្នុងគ្រោះរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


