ព័ត៌មានអន្ដរជាតិ
ស្រីលង្កា ចាត់វិធានការឈប់ឲ្យប្រជាជនចាញ់បោកគេ យកទៅធ្វើសង្គ្រាមនៅរុស្ស៊ី
រដ្ឋាភិបាលស្រីលង្កា នឹងចាត់វិធានការរឹតបន្តឹង ដើម្បីបញ្ឈប់ប្រជាជនរបស់ខ្លួនកុំឲ្យចាញ់ល្បួងរបស់គេយកទៅធ្វើជាទ័ពនៅរុស្ស៊ី ក្នុងសង្គ្រាមប្រយុទ្ធជាមួយអ៊ុយក្រែន។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសស្រីលង្កា កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ។

រដ្ឋមន្ត្រីការបរទេស លោក Tharak Balasuriya បានប្រាប់ថា ស្រីលង្កា នឹងបញ្ជូនគណៈប្រតិភូទៅក្រុងម៉ូស្គូ នៅក្នុងខែមិថុនានេះ ដើម្បីរំដោះប្រជាជនស្រីលង្កាត្រឡប់មកវិញ ក្រោយពីពួកគេបានចាញ់បោកការបញ្ចុះបញ្ចូលមិនពិតឲ្យទៅធ្វើសង្គ្រាម ដើម្បីជាថ្នូរមកវិញនូវប្រាក់ខែ ការធ្វើវីសា និងអត្ថប្រយោជន៍ជាច្រើនទៀត។ លោករដ្ឋមន្ត្រី បន្តថា ការរឹតបន្តឹងថ្មីនេះ នឹងតម្រូវឲ្យបុរសៗជាពលរដ្ឋស្រីលង្កាត្រូវស្នើសុំលិខិតអនុញ្ញាតជាមុនសិនពីក្រសួងការពារជាតិ នៅពេលពួកគេចង់ដាក់វីសាចេញទៅប្រទេសរុស្ស៊ី។
លោក Balasuriya បានបន្ថែមថា “ខ្ញុំទទួលបានទូរសព្ទប្រមាណ១០ដងក្នុង១ថ្ងៃពីប្រជាជន ពាក់ព័ន្ធនឹងបញ្ហានេះ។ យើងមានរបាយការណ៍អំពីប្រជាជនដែលត្រូវបានគេសន្យាថានឹងឲ្យប្រាក់ពួកគេ ប៉ុន្តែបែរជាមិនឃើញលុយលោតចូលអាខោនពួកគេសោះឡើយ។ ប្រជាជនខ្លះបានខ្ចីលុយគេដើម្បីទៅ ហើយមិនអាចសងលុយគេវិញបាន។ ពួកគេកំពុងប្រឈមភាពលំបាកជាច្រើន ហើយយើងចង់រកវិធីនាំពួកគេមកវិញ”។
លោក Balasuriya បានប្រាប់ទៀតថា បច្ចុប្បន្ន មានបណ្ដឹងចំនួន៤៥៥ករណីហើយ ពាក់ព័ន្ធនឹងការបោកឲ្យទៅធ្វើទ័ពនៅរុស្ស៊ី។ លោកថា តួលេខពិតប្រាកដអាចមានច្រើនជាងនេះទៅទៀត។
ទាក់ទិននឹងបញ្ហាខាងលើ លោក Levan S. Dzhagaryan អគ្គរដ្ឋទូតរុស្ស៊ីនៅស្រីលង្កា ធ្លាប់បានប្រកាសតាមសន្និសីទកាសែតកាលពីថ្ងៃទី៣០ឧសភាថា ទូតរបស់លោកនឹងសហការជាមួយរដ្ឋាភិបាលស្រីលង្កា ក្នុងការបញ្ឈប់ប្រជាជនឲ្យធ្វើដំណើរទៅរុស្ស៊ីដោយខុសច្បាប់។ មន្ត្រីរុស្ស៊ីរូបនេះ បានបញ្ជាក់ថា ការកេណ្ឌទ័ពពីស្រីលង្កា គឺមិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលក្រុងម៉ូស្គូនោះឡើយ។

បើតាមក្រសួងការពារជាតិស្រីលង្កា ការបោកបញ្ជោតឲ្យចូលច្បាំងនៅរុស្ស៊ី ធ្វើឡើងតាមការផ្សព្វផ្សាយនៅលើប្រព័ន្ធបណ្ដាញសង្គម WhatsApp ហើយគោលបំណងធំគឺដាក់គោលដៅលើអតីតយោធាស្រីលង្កា។ ក្រសួងការពារជាតិស្រីលង្កា បន្តថា យ៉ាងហោចណាស់ពលរដ្ឋស្រីលង្កាចំនួន ៣៧នាក់បានរងរបួសនៅអ៊ុយក្រែន ខណៈ១៦នាក់ទៀតកំពុងបាត់ខ្លួន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


