ព័ត៌មានអន្ដរជាតិ
ចិន បដិសេធការចោទប្រកាន់របស់ អ៊ុយក្រែន ថាដាក់សម្ពាធលើប្រទេសដទៃ មិនឲ្យចូលរួមកិច្ចប្រជុំសន្តិភាព
ប្រទេសចិនបានបដិសេធការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលលើកឡើងថា ទីក្រុងប៉េកាំងកំពុងព្យាយាមរារាំងប្រទេសផ្សេងទៀតមិនឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនដែលគ្រោងនឹងរៀបចំឡើងនៅប្រទេសស្វីស ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៤ ខែមិថុនានេះ ។

លោក Zelensky បានចោទប្រកាន់ទីក្រុងប៉េកាំង អំឡុងពេលថ្លែងនៅឯវេទិកាសន្តិសុខក្នុងប្រទេសសិង្ហបុរីថា ចិនបានព្យាយាមរារាំងប្រទេសនានាមិនឲ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ហើយធ្វើឲ្យអ៊ុយក្រែនបាត់បង់ក្ដីសង្ឃឹមដែលនឹងយកកិច្ចប្រជំុមួយនេះជួយឲ្យខ្លួនទទួលបានការគាំទ្រពីអន្តរជាតិដើម្បីបញ្ចប់ភ្លើងសង្គ្រាមរបស់រុស្ស៊ី ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅលើការចរចាសន្តិភាព ជំហររបស់ចិនគឺបើកចំហ និងមានតម្លាភាព ហើយគ្មានហេតុផលណាមួយដែលចិនដាក់សម្ពាធលើប្រទេសផ្សេងទៀតឡើយ ។

ទន្ទឹមនោះ ចិនក៏ជឿជាក់ដែរថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលអំណោយផលដល់ដំណោះស្រាយដោយសន្តិវិធី គួរតែត្រូវបានគាំទ្រ ។ ទោះបីជាយ៉ាងណា ចិននិយាយថា នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលនេះនោះទេ ប្រសិនបើសម្ព័ន្ធមិត្តរុស្ស៊ីមិនចូលរួម ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងជាភាគីអព្យាក្រឹតចំពោះសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែនៅតែប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីលោកខាងលិចជុំវិញភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយរុស្ស៊ី ខណៈអាមេរិកក៏ធ្លាប់បានចោទប្រកាន់ចិនដែលថា បានបញ្ជូនអាវុធដោយផ្ទាល់ទៅកាន់ប្រទេសរុស្ស៊ី និងគាំទ្រការពង្រីកឧស្សាហកម្មការពារជាតិដ៏ធំបំផុតរបស់ទីក្រុងមូស្គូ ចាប់តាំងពីសម័យសូវៀត ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


