ព័ត៌មានអន្ដរជាតិ
ក្រិក បិទតំបន់ទេសចរណ៍ល្បី Acropolis និងសាលារៀន ព្រោះរលកកម្ដៅកើនដល់ ៤៣អង្សា
រដ្ឋាភិបាលក្រិក បានប្រកាសបិទសាលារៀន និងតំបន់ទេសចរណ៍បុរាណដ៏ល្បី Acropolis ក្រោយពីទទួលរងនូវឥទ្ធិពលរលកកម្ដៅជាលើកដំបូង សម្រាប់ឆ្នាំ២០២៤។ បន្ថែមពីនេះ ក្រិកក៏បានដាក់ពង្រាយក្រុមគ្រូពេទ្យចល័តនៅពាសពេញរដ្ឋធានី Athens ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

សីតុណ្ហភាព បានកើនឡើងដល់ ៤៣អង្សា កាលពីថ្ងៃពុធ និងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងតំបន់មួយចំនួននៅប្រទេសក្រិក ដែលកត្តានេះបង្កឡើងដោយសារខ្យល់បក់មកពីភាគខាងត្បូង នាំមកជាមួយខ្យល់ក្ដៅ និងធូលីពីអាហ្វ្រិកខាងជើង។
តំបន់ភ្នំ Acropolis ដែលជាកន្លែងទេសចរណ៍បុរាណដ៏ល្បីល្បាញមួយនៅលើពិភពលោក ត្រូវបានបិទកាលពីល្ងាចម៉ោង៥ ថ្ងៃទី១២មិថុនា ខណៈដែលក្រុមការងារកាកបាទក្រហមបានយកដបទឹកទៅចែកឲ្យអ្នកទេសចរនៅទីនោះ។ ចំណែកឯសាលារៀនត្រឹមកម្រិតមត្តេយ្យ និងបឋម ទូទាំងប្រទេស ត្រូវបិទនិងឈប់សម្រាករយៈពេល២ថ្ងៃ។
ក្រិក គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលទទួលរងផលប៉ះពាល់អាកាសធាតុខ្លាំងបំផុតនៅអឺរ៉ុប។ កាលពីឆ្នាំ២០២៣ ការកើនឡើងសីតុណ្ហភាព បានបង្កជាភ្លើងឆេះព្រៃយ៉ាងសន្ធោរសន្ធៅ និងមានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមានគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសក្រិក។

ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថា រដូវរងាឆ្នាំ២០២៣ មានសភាពក្ដៅជាងឆ្នាំណាណាទាំងអស់ ហើយចំនួនភ្លៀងធ្លាក់ក៏តិចណាស់ដែរ ដែលជាហេតុនាំឲ្យមានករណីភ្លើងឆេះព្រៃកាន់តែច្រើនឡើងៗ។ ករណីឆេះព្រៃ កើតឡើងច្រើននៅភាគខាងត្បូងអឺរ៉ុប ដែលមានដូចជា ប្រទេសព័រទុយហ្គាល់ បារាំង អេស្បាញ និងអ៊ីតាលី ហើយបានសម្លាប់មនុស្សអស់រាប់សិបនាក់ឯណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


