ព័ត៌មានអន្ដរជាតិ
ក្រុមលីបង់ Hezbollah វាយប្រហារទីតាំងយោធា៩កន្លែងរបស់អ៊ីស្រាអែល
ទីតាំងយោធាចំនួន៩កន្លែងរបស់អ៊ីស្រាអែល បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងដ្រូន របស់ក្រុម Hezbollah កាលពីថ្ងៃទី១៣ ខែមិថុនា ដែលនេះគឺជាអរិភាពកើតឡើងនៅតាមបន្ទាត់ព្រំដែនភាគខាងត្បូងប្រទេសលីបង់ ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា។

ក្រុមយោធាលីបង់ ថា ការវាយប្រហារនេះ គឺជាការសងសឹក ដែលអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួន កាលពីថ្ងៃអង្គារទី១១ ខែមិថុនាកន្លងទៅ។ ការវាយប្រហារលើកនេះ គឺការវាយប្រហារដ៏ធំបំផុតរបស់ក្រុម Hezbollah មកលើអ៊ីស្រាអែល គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ស្របពេលដែលអ៊ីស្រាអែលកំពុងផ្ទុះមានសង្គ្រាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។
យោងតាមប្រភពពីភ្នាក់ងារសន្តិសុខលីបង់ បានឲ្យដឹងថា ការវាយប្រហារកាលពីព្រឹកថ្ងៃសុក្រ បានសំដៅចំគោលដៅអគារមួយកន្លែងស្ថិតនៅទីក្រុង Tyre ដែលបណ្ដាលឲ្យស្ត្រីម្នាក់ជាជនស៊ីវិលបានស្លាប់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស ហើយក្នុងនោះភាគច្រើនគឺជាកុមារ។ បន្ថែមពីនេះ ក្រុម Hezbollah បានបាញ់គ្រាប់រ៉ុក្កែតប្រភេទ Katyusha និង Falaq ច្រើនជាង១០០គ្រាប់ នៅទីតាំងយោធាចំនួន៦កន្លែងរបស់អ៊ីស្រាអែល។ ទន្ទឹមនោះ ទីស្នាក់ការកណ្ដាលនៃបញ្ជាការភាគខាងជើងរបស់អ៊ីស្រាអែល ក៏ត្រូវរងការវាយប្រហារផងដែរ ដោយយន្តហោះគ្មានមនុស្សបើករបស់ក្រុម Hezbollah យ៉ាងហោចណាស់ក៏៣០គ្រឿង។

សូមបញ្ជាក់ថា ក្រុមយោធាលីបង់ ដែលមានការគាំទ្រដោយអ៊ីរ៉ង់ និងក្រុមយោធាអ៊ីស្រាអែល បានបង្កើតជម្លោះប្រដាប់អាវុធនឹងគ្នាស្ទើររៀងរាល់ថ្ងៃ គិតចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាកាលពីខែតុលាកន្លងទៅ។ យ៉ាងណាមិញ ការវាយប្រហាររយៈពេល២ថ្ងៃជាប់ៗគ្នាកន្លងទៅនេះ ត្រូវគេដឹងថាជាការវាយប្រហារទ្រង់ទ្រាយធំមួយមិនធ្លាប់មាន ក្រោយពីអ៊ីស្រាអែលបានសម្លាប់មេញ្ជាការមួយរូបរបស់ក្រុម Hezbollah។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា អ៊ីស្រាអែលបានបើកការវាយប្រហារ និងសម្លាប់ក្រុមប្រយុទ្ធ Hezbollah នៅលីបង់ ច្រើនជាង ៣០០នាក់ឯណោះ ដោយក្នុងនោះមានជនស៊ីវិលប្រហែល៨០នាក់ ដែលតួលេខនេះគឺជាចំនួនខ្ពស់បំផុតមួយគិតចាប់តាំងពីឆ្នាំ២០០៦ បន្ទាប់ពីជម្លោះរ៉ាំរ៉ៃរវាងភាគីទាំង២។ ដោយឡែក បើតាមអ៊ីស្រាអែលវិញ ក្រុមលីបង់បានវាយប្រហារនិងសម្លាប់ទាហានរបស់ខ្លួនអស់ចំនួន ១៨នាក់ និងជនស៊ីវិល ១០នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


