ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ដាក់លក្ខខណ្ឌទៅ ពូទីន វិញ
ក្នុងសន្និសីទសន្តិភាពនៅប្រទេសស្វីស ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានដាក់លក្ខខណ្ឌទៅលោក ពូទីន វិញថា ទីក្រុងកៀវ នឹងយល់ព្រមចូលតុចរចាជាមួយទីក្រុងមូស្គូ ប្រសិនបើរុស្ស៊ី ដកទ័ពចេញពីទឹកដីអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអាទិត្យទី១៦ខែមិថុនា។

ទោះបីជាយ៉ាងណាក៏ដោយ នៅចុងបញ្ចប់នៃជំនួបកំពូលនេះ លោក ហ្សេលេនស្គី បានព្រមានខ្លាំងៗថា លោក ពូទីន នឹងមិនព្រមដកដៃពីសង្គ្រាមឡើយ ទោះតាមមធ្យោបាយយោធាឬការទូតក៏ដោយ។ លោកបន្ថែមថា ជំនួយលោកខាងលិច មិនអាចជួយអ៊ុយក្រែនឲ្យឈ្នះសង្គ្រាមបានឡើយ ប៉ុន្តែកិច្ចប្រជុំនេះ បានបង្ហាញឲ្យឃើញច្បាស់ពីការគាំទ្រជាអន្តរជាតិឥតងាករេ ចំពោះអ៊ុយក្រែន។
ពាក់ព័ន្ធលក្ខខណ្ឌសន្តិភាព, លោកហ្សេលេនស្គី ត្រូវបានអ្នកកាសែតសាកសួរអំពីជំហររបស់អ៊ុយក្រែន ដោយលោកអះអាងថា “រុស្ស៊ីអាចចាប់ផ្តើមការចរចានៅថ្ងៃស្អែកតែម្តង ប្រសិនបើពួកគេដកទ័ពចេញពីទឹកដីរបស់យើង”។

លោក ហ្សេលេនស្គី ក៏និយាយដែរថា “ចិនមិនមែនជាសត្រូវរបស់អ៊ុយក្រែនទេ។ យើងគោរពចិន និងបូរណភាពទឹកដីរបស់គេ យើងចង់ឲ្យចិនធ្វើដូចគ្នាដាក់យើង ហើយចូលរួមយ៉ាងយកចិត្តទុកដាក់ជាមួយនឹងការអភិវឌ្ឍសំណើសន្តិភាព”។
សូមបញ្ជាក់ថា សន្និសីទសន្តិភាពនេះត្រូវបានបញ្ចប់ជាមួយសេចក្តីប្រកាស គាំទ្រដំណើរការឆ្ពោះទៅរកសន្តិភាពសម្រាប់អ៊ុយក្រែន ប៉ុន្តែមានប្រទេសចូលរួមមួយចំនួន បានបដិសេធចុះហត្ថលេខា រួមទាំងឥណ្ឌា អាហ្វ្រិកខាងត្បូង និងអារ៉ាប៊ីសាអូឌីត ផងដែរ។

សេចក្តីថ្លែងការណ៍ចុងក្រោយនេះ គឺស្តីបន្ទោសរុស្ស៊ី ចំពោះសង្រ្គាមប្រឆាំងអ៊ុយក្រែន ដោយចោទប្រកាន់ថា ទីក្រុងមូស្គូ បានបង្កឲ្យមានការឈឺចាប់ក្រៃលែង និងបង្កមហន្តរាយចំពោះមនុស្សជាតិ ក៏ដូចជាបង្កើតហានិភ័យនិងវិបត្តិ បង្កផលប៉ះពាល់ជាសកល។
លើសពីនេះ ឯកសារចុងក្រោយ ក៏អំពាវនាវឲ្យគោរពបូរណភាពទឹកដីរបស់អ៊ុយក្រែន នៅក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាពិសេសឲ្យអ៊ុយក្រែនគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ឡើងវិញ ក៏ដូចជាច្រកចូលទៅកាន់កំពង់ផែសមុទ្រខ្មៅ និងសមុទ្រ Azov ផងដែរ។ ឯកសារនេះ ថែមទាមទារឲ្យមានការដោះលែងឈ្លើយសឹកទាំងអស់ តាមរយៈលក្ខខណ្ឌដោះដូរគ្នា និងការធ្វើមាតុភូមិនិវត្តន៍កុមារអ៊ុយក្រែន ដែលត្រូវបាននិរទេស និងផ្លាស់ទីលំនៅដោយខុសច្បាប់ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ១២ប្រទេស មិនព្រមចុះហត្ថលេខាលើសេចក្តីប្រកាស របស់សន្និសីទសន្តិភាពអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


