ព័ត៌មានអន្ដរជាតិ
ទាហានកូរ៉េខាងជើង លួចឆ្លងចូលតំបន់គ្មានយោធា ហើយខ្លះជាន់មីនផ្ទុះឲ្យរបួស
ជាថ្មីម្ដងទៀតនៅក្នុងខែមិថុនានេះ ទាហានកូរ៉េខាងជើង បានលួចឆ្លងចូលបន្ទាត់ព្រំដែនយោធា ហើយត្រូវបានកូរ៉េខាងត្បូងធ្វើការបាញ់ព្រមាន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់អគ្គសេនាធិការចម្រុះ (JCS) របស់ក្រុងសេអ៊ូល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

កូរ៉េខាងត្បូង ថា មានទាហានប្រមាណ ២០ ទៅ ៣០នាក់របស់កូរ៉េខាងជើង បានលួចឆ្លងចូលប្រហែល២០ម៉ែត្រនៅក្នុងតំបន់គ្មានយោធា ដែលជាព្រំដែនខណ្ឌចែករវាងកូរ៉េខាងទាំង២។ JCS បានប្រាប់ថា ក្នុងការបំពានលើកនេះ មានទាហានកូរ៉េខាងជើងមួយចំនួន ត្រូវបានគ្រាប់មីនផ្ទុះឲ្យរងរបួស ដោយហេតុថា នៅតំបន់គ្មានយោធានេះមានការបង្កប់មីនជាច្រើនគ្រាប់ណាស់ ដោយរដ្ឋាភិបាលប្រទេសទាំង២ ដើម្បីយកធ្វើជាខែលការពារទឹកដីរៀងៗខ្លួន។ យ៉ាងណាមិញ កូរ៉េខាងត្បូង បានបញ្ជាក់ថា ការបំពាននេះ ទំនងជាកើតឡើងដោយអចេតនាប៉ុណ្ណោះ តែទោះជាយ៉ាងនេះក្ដី ក្រុងសេអ៊ូលត្រូវតែធ្វើការបាញ់ព្រមានជាដាច់ខាត។
កន្លងមក គេតែងឧស្សាហ៍សង្កេតឃើញ យោធាកូរ៉េខាងជើងមានសកម្មភាពជារឿយៗនៅតាមបន្ទាត់ព្រំដែន ដូចជា ការដាក់ពង្រាយទាហាន និងការបង្កប់គ្រាប់មីនបន្ថែម ជាដើម។ ក្រុងសេអ៊ូល បាននិយាយថា ទង្វើទាំងនេះ គឺជាផ្នែកនៃកិច្ចខំប្រឹងប្រែងរបស់កូរ៉េខាងជើង ដើម្បីរឹតបន្តឹងការគ្រប់គ្រងនៅតាមបន្ទាត់ព្រំដែន ក៏ដូចជាការទប់ស្កាត់មិនឲ្យប្រជាជនរបស់ខ្លួនរត់ចោលប្រទេសចូលក្នុងទឹកដីកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា កូរ៉េខាងទាំង២ នៅតែស្ថិតនៅក្នុងភាពថ្នើងថ្នាក់នឹងគ្នាមិនដាច់ស្រេចសោះឡើយ បើទោះជាមានបទឈប់បាញ់ ដើម្បីបញ្ចប់ជម្លោះឆ្នាំ១៩៥០-១៩៥៣ក៏ដោយ។ តំបន់គ្មានយោធា គឺជាព្រំដែនដ៏រឹងមាំ មានប្រវែង២៥០គីឡូម៉ែត្រ និងទទឹងផ្លូវ៤គីឡូម៉ែត្រ ដែលហែកចែកកូរ៉េទាំង២ ហើយក៏ជាកន្លែងដែលមានការដាក់បង្កប់មីនច្រើនបំផុតមួយផងដែរនៅលើពិភពលោក៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


