ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ថា ខ្លួនរៀនសូត្រពីអ៊ុយក្រែន ទប់ស្កាត់ការឈ្លានពានពីបរទេស
តៃវ៉ាន់ កំពុងតាមដានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន យ៉ាងយកចិត្តទុកដាក់ ហើយក៏បានរៀនសូត្រពីរដ្ឋាភិបាលក្រុងកៀវ ដើម្បីជាការរៀបចំខ្លួនទប់ស្កាត់ការឈ្លានពានពីមហាយក្សចិន។ នេះបើយោងតាមការប្រកាសរបស់លោកស្រី Hsiao Bi-khim អនុប្រធានាធិបតីតៃវ៉ាន់ ថ្លែងទៅកាន់សារព័ត៌មាន The i របស់អង់គ្លេស កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

អនុប្រធានាធិបតីតៃវ៉ាន់ បាននិយាយថា “យើងកំពុងរៀនពីការការពាររបស់អ៊ុយក្រែន ដែលកម្លាំងប្រយុទ្ធតូចជាង អាចមានភាពរហ័សរហួន និងសម្របខ្លួនបានល្អ”។ លោកស្រី បន្តថា ដរាបណាចិនមិនទាន់បញ្ឈប់បំណងប្រើប្រាស់កម្លាំងយោធាប្រឆាំងតៃវ៉ាន់ នោះតៃវ៉ាន់នឹងនៅតែបន្តបង្កើនកម្លាំងការពារជាតិឲ្យកាន់តែរឹងមាំឡើងថែមទៀត តាមរយៈការធ្វើកំណែទម្រង់ និងវិមជ្ឈការរចនាសម្ព័ន្ធបញ្ជាការយោធា។ លោកស្រី Bi-khim បានបញ្ជាក់ទៀតថា ដោយយកគំរូតាមអ៊ុយក្រែនដែលរងការឈ្លានពានពីរុស្ស៊ី តៃវ៉ាន់មិនអាចមើលស្រាលលើពាក្យថា សន្ដិភាព បានទេ ហើយតៃវ៉ាន់នឹងត្រូវតែបន្ថែមកញ្ចប់ថវិកាការពារជាតិឲ្យបានទ្វេដង សម្រាប់ត្រៀមខ្លួនឲ្យរួចរាល់ទប់ទល់នឹងមហាយក្សចិន បើសិនជាសង្គ្រាមផ្ទុះឡើងមែន។
អ្នកនយោបាយវ័យ៥២ឆ្នាំរបស់តៃវ៉ាន់ បានសង្កត់ធ្ងន់ដែរថា រដ្ឋាភិបាលក្រុងតៃប៉ុ ក៏បានបន្ថែមរយៈពេលនៃការហ្វឹកហាត់ និងកាតព្វកិច្ចយោធា ដោយពីមុនត្រូវធ្វើរយៈពេល៤ខែ តែឥលូវត្រូវធ្វើដល់១ឆ្នាំពេញឯណោះ។
សូមបញ្ជាក់ថា លោក Joseph Wu រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ ធ្លាប់បានប្រកាសកាលពីខែឧសភាកន្លងទៅថា ប្រសិនបើអ៊ុយក្រែនចាញ់សង្គ្រាម នោះវាប្រៀបដូចជាការលើកទឹកចិត្តនៃឥទ្ធិពលផ្ដាច់ការឲ្យចិននឹងនៅតែបន្តមានមហិច្ឆតា ចង់បង្កើនអំណាចខ្លួននៅឥណ្ឌូប៉ាស៊ីហ្វិក ដែលជាការគំរាមកំហែងយ៉ាងសាហាវមួយសម្រាប់សហគមន៍អន្តរជាតិ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


