ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ប្រហារជីវិតបុរសវ័យក្មេងម្នាក់ ព្រោះស្ដាប់ចម្រៀង K-Pop
បុរសជនជាតិកូរ៉េខាងជើងវ័យ២២ឆ្នាំម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ក្រោយរូបគេបានស្ដាប់ចម្រៀង និងមើលវីដេអូកុនរបស់កូរ៉េខាងត្បូង។ នេះបើយោងតាមរបាយការណ៍មួយរបស់ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានបញ្ចេញឯកសាររបាយការណ៍មួយមានឈ្មោះថា “2024 Report on North Korean Human Rights” ដែលបានចងក្រងនូវសក្ខីកម្មរបស់ជនរត់គេចខ្លួនពីកូរ៉េខាងជើងចំនួន ៦៤៩នាក់។ យោងតាមសក្ខីកម្មនៅក្នុងរបាយការណ៍នេះ បុរសម្នាក់មកពីភាគខាងត្បូងខេត្ត Hwanghae ត្រូវបានប្រហារជីវិតជាសាធារណៈ កាលពីឆ្នាំ២០២២កន្លងទៅ បន្ទាប់ពីលួចស្ដាប់ចម្រៀង K-Pop បាន៧០បទ, មើលកុនកូរ៉េខាងត្បូងបាន៣រឿង ព្រមទាំងបានចែករំលែកវីដេអូចម្រៀង និងរឿងទាំងនោះឲ្យទៅអ្នកដទៃ។ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចាត់ទុកទង្វើនេះគឺជារឿងក្បត់ជាតិ និងខុសពីច្បាប់ដែលបានអនុម័តកាលពីឆ្នាំ២០២០ ស្ដីពីបំរាមវប្បធម៌ និងមនោគមវិជ្ជាប្រឆាំងពីបរទេស។
របាយការណ៍របស់កូរ៉េខាងត្បូង បានបញ្ជាក់ទៀតថា ច្បាប់កាត់ទោសរបស់កូរ៉េខាងជើងនេះ សំដៅជាពិសេសចំពោះមនុស្សវ័យជំទង់ ដែលពួកគេអាចងាយនឹងឆាប់ចាប់យកវប្បធម៌ពីបរទេស ជាពិសេសពីកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា បំរាមលើចម្រៀងនិងកុន K-Pop គឺជាផ្នែកមួយនៃយុទ្ធនាការរបស់កូរ៉េខាងជើង ដែលមានគោលបំណងហាមឃាត់ប្រជាជនកុំឲ្យទទួលរងឥទ្ធិពលពីលោកខាងលិច ហើយការអនុវត្តបំរាមនេះ ធ្វើឡើងតឹងរ៉ឹងតាំងតែពីសម័យកាលដឹកនាំដោយលោក គីម ជុងអ៊ីល មកម៉្លេះ ដែលជាឪពុករបស់លោក គីម ជុងអ៊ុន មេដឹកនាំបច្ចុប្បន្ន។
ក្រុមអ្នកជំនាញ បានសន្និដ្ឋានថា ការឲ្យវប្បធម៌ប្រជាប្រិយរបស់កូរ៉េខាងត្បូងជ្រាបចូលក្នុងសង្គមកូរ៉េខាងជើង អាចបង្កជាការគំរាមកំហែងដល់មនោគមវិជ្ជា ដែលតម្រូវឲ្យប្រជាជនត្រូវបង្ហាញពីភាពស្មោះត្រង់ឥតងាករេចំពោះរបបដឹកនាំដោយគ្រួសារត្រកូល “គីម” ចាប់តាំងពីការបង្កើតកូរ៉េខាងជើងឡើងនៅឆ្នាំ១៩៤៨៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក