ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ថា កំពុងរៀបចំគម្រោងបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីហើយ
លោក ហ្សេលេនស្គី បានប្រកាសនៅក្នុងសន្និសទីកាសែតមួយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ថា លោកកំពុងរៀបចំគម្រោងសំខាន់មួយ ដែលត្រៀមនឹងបិទបញ្ចប់សង្គ្រាមជាមួយប្រទេសរុស្ស៊ី។
មេដឹកនាំអ៊ុយក្រែន បានបញ្ជាក់ថា គម្រោងបញ្ចប់សង្គ្រាមនេះ នឹងមានការគាំទ្រភាគច្រើនពីពិភពលោក បន្ទាប់ពីការចូលរួមក្នុងកិច្ចប្រជុំសន្ដិភាពនៅស្វីស កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ។ លោក បន្តថា អ៊ុយក្រែនគ្មានពេលច្រើនទៀតទេ ខណៈចំនួនទាហាន និងជនស៊ីវិល ដែលបាត់បង់ជីវិត ចេះតែកើនឡើងឥតឈប់ឈរ។ យ៉ាងណាមិញ លោកមិនទាន់បញ្ជាក់លម្អិតពីគម្រោងនោះថាជាអ្វីឲ្យប្រាកដនោះឡើយ តែលោក ហ្សេលេនស្គី បានប្រាប់ថា វានឹងត្រូវប្រកាសឲ្យដឹងនាប៉ុន្មានខែខាងមុខ។
គួររំឭកថា អ៊ុយក្រែន បានរៀបចំកិច្ចប្រជុំសន្ដិភាព ក្នុងប្រទេសស្វីស កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីកៀរគរការគាំទ្រពីអន្តរជាតិទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញទាំងស្រុងពីអ៊ុយក្រែន ក្នុងការពន្លត់ភ្លើងសង្គ្រាម។ ប្រទេសនិងអង្គការជាង១៦០ ត្រូវបានអញ្ជើញឲ្យចូលរួម ប៉ុន្តែជិតពាក់កណ្តាលបានបដិសេធ ដោយសារតែអវត្តមានរុស្ស៊ី។ សេចក្តីថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំសន្តិភាព មិនទាន់ផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ប៉ុន្តែបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដោយលើកឡើងពីសេចក្តីព្រាងកាលពីថ្ងៃទី១៣ខែមិថុនា, សេចក្តីថ្លែងការណ៍នេះ គឺស្តីបន្ទោសរុស្ស៊ី ចំពោះសង្រ្គាមប្រឆាំងអ៊ុយក្រែន ដោយចោទប្រកាន់ថា ទីក្រុងមូស្គូ បានបង្កឲ្យមានការឈឺចាប់ក្រៃលែង និងបង្កមហន្តរាយចំពោះមនុស្សជាតិ ក៏ដូចជាបង្កើតហានិភ័យនិងវិបត្តិ បង្កផលប៉ះពាល់ជាសកល។
៤ថ្ងៃបន្ទាប់ពីកិច្ចប្រជុំសន្ដិភាពអ៊ុយក្រែន លោក វ៉ា្លឌឺមៀរ ពូទីន បានប្រកាសថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់កិច្ចចរចាសន្ដិភាពជាមួយអ៊ុយក្រែន ដែលការចរចានេះអាចធ្វើបានភ្លាមៗពេលណាក៏បាន នៅទីកន្លែងណាក៏បាន។ មេដឹកនាំរុស្ស៊ីវ័យ៧១ឆ្នាំ បាននិយាយថា គំនិតផ្ដួចផ្ដើមសន្តិភាពរបស់រុស្ស៊ីជាមួយអ៊ុយក្រែន ទំនងជាអាចមានការជំទាស់ពីលោកខាងលិច។ លោក បន្តថា រាល់សំណើរបស់រុស្ស៊ី តែងតែត្រូវគេហៅថាជារឿងដែលមិនប្រាកដប្រជា ខណៈដែលគ្មាននរណាម្នាក់រិះគន់ “ឱសានវាទ” របស់អ៊ុយក្រែន ទាល់តែសោះ ចំពោះលក្ខខណ្ឌដែលទីក្រុងមូស្គូមិនអាចទទួលយកបានដូចគ្នា។ លោក ពូទីន បានបញ្ជាក់ទៀតថា ប្រសិនបើពិភពលោកចង់បញ្ចប់សង្គ្រាមមែន នោះក្រុមអ្នកនយោបាយនឹងពិចារណាទៅលើសំណើរបស់រុស្ស៊ីមិនខាន។
ចំណុច១ដែលលោក ពូទីន បានសង្កត់ធ្ងន់នោះគឺថា ប្រសិនបើអ៊ុយក្រែននៅតែទាមទារឲ្យរុស្ស៊ីដកទ័ពចេញ មុនចាប់ផ្ដើមកិច្ចចរចាសន្ដិភាព នោះវានឹងមិនអាចទៅរួចនោះឡើយ។ មួយវិញទៀត លោកនិយាយថា នៅឆ្នាំ២០២៥ខាងមុខ លោក ហេ្សលេនស្គី គួរតែត្រូវលោកខាងលិចផ្លាស់ប្ដូរចេញកុំឲ្យនៅដឹកនាំអ៊ុយក្រែនបន្តទៅទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


