ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាត់បង់ជីវិតទាហាន ២៥០នាក់ជារៀងរាល់ថ្ងៃ
ចាប់តាំងពីផ្ទុះសង្គ្រាមរវាងរដ្ឋាភិបាលក្រុងមូស្គូ និងក្រុងកៀវ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ មានទាហានរុស្ស៊ីប្រមាណ ១២០ ០០០នាក់ ត្រូវបានសម្លាប់ ដោយគិតជាមធ្យមស្មើនឹងប្រហែល ២៥០នាក់ជារៀងរាល់ថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឯករាជ្យរុស្ស៊ី Mediazona កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។
Mediazona បានផ្សាយថា របាយការណ៍អំពីតួលេខអ្នកស្លាប់នេះ ត្រូវបានគិតត្រឹមចុងខែមិថុនាកន្លងទៅ។ យ៉ាងណាមិញ តួលេខពិតប្រាកដ អាចមានចំនួនដល់ ១៤ម៉ឺននាក់។ តួលេខនេះ បានបង្ហាញថា ការខាតបង់របស់រុស្ស៊ី មានសន្ទុះកើនឡើងយ៉ាងខ្លាំងនៅអំឡុងពេលប៉ុន្មានខែចុងក្រោយ ពោលគឺកើនឡើងជិត២ដងនៃចំនួនអ្នកស្លាប់ បើប្រៀបធៀបនឹងអំឡុងពេលត្រីមាសទី៤ ចុងឆ្នាំ២០២៣ ដែលមានតួលេខអ្នកស្លាប់ជាមធ្យមត្រឹមតែ ១២០នាក់ប៉ុណ្ណោះជាប្រចាំថ្ងៃ។
ដោយឡែក បើតាមរបាយការណ៍ក្រសួងការពារជាតិអ៊ុយក្រែនវិញ បានប៉ាន់ប្រមាណថា ទាហានរុស្ស៊ីដែលបានស្លាប់ និងរបួស មានចំនួនសរុបដល់ខ្ទង់ជាង ៥៤ម៉ឺននាក់ឯណោះ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ថា ទាំងអ៊ុយក្រែន និងរុស្ស៊ី មិនធ្លាប់បញ្ចេញរបាយការណ៍លម្អិតនៃចំនួនអ្នកស្លាប់ និងអ្នករងរបួសឡើយ។ ប៉ុន្តែបើតាមលោក Volodymyr Zelensky ធ្លាប់បាននិយាយកាលពីខែកុម្ភៈ ឆ្នាំ២០២៤, មានទាហានអ៊ុយក្រែន ដែលត្រូវបានសម្លាប់ក្នុងសង្គ្រាម ចំនួន ៣១ ០០០នាក់ តែលោកប្រធានាធិបតីអ៊ុយក្រែនរូបនេះមិនបានបង្ហើបប្រាប់ពីតួលេខអ្នករងរបួសនោះឡើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


